• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សិក្ខាសាលានេះមានចំណងជើងថា «វិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥»

by Pisey Dim
ពុធ សីហា 20th, 2025
in កម្សាន្ត, សង្គម, សហគ្រិនភាព
325
SHARES
Share on FacebookShare on Twitter

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា។ សិក្ខាសាលានេះមានចំណងជើងថា «វិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥»។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បី បង្កើនចំណេះដឹង ជួយឲ្យអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាយល់ដឹងកាន់តែស៊ីជម្រៅអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និង កសាងទំនាក់ទំនងល្អរវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាលនិងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមហិរញ្ញវត្ថុកម្ពុជា លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកា ជាច្រើនរូបនាក់ ។

លោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកឡើងដែរថា សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុង គោលបំណងជួយលើកកម្ពស់ការយល់ដឹងជាមូលដ្ឋាននៃវិស័យហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាន។

ចំណែកឯ ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ទន្ទឹមនឹងការរីកចម្រើននេះ តម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដែលជះឥទ្ធិពលខ្លាំងលើការយល់ដឹងរបស់សាធារណជន ។

ហេតុដូច្នោះហើយទើប ឯកឧត្តមបានលើកឡើងទៀតថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ដើម្បីជួយពួកគេក្នុងការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។

លោកបណ្ឌិត ឡាយ សុខហេង ឧបការីទេសាភិបាលនិងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសារព័ត៌មាន ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្រាប់ការទទួលបានព័ត៌មានសំខាន់ៗអំពីព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម និងការកម្សាន្ត។

Previous Post

លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ទទួលពានរង្វាន់ «Smile Asia Philanthropic Visionary Award»

Next Post

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ!

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ!

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.