• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ខណៈស្ថានភាពនៃការចម្លងនៅតែបន្តមាននៅឡើយ។

ករណីវីរុសកូវីត-១៩ ចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទ JN.1 ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្ន អង្គការសុខភាពពិភពលោក WHO បានចាត់ថ្នាក់ថាជា វាគឺជាប្រភេទវីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទ JN.1 ត្រូវបានរកឃើញមានជាង ១៥% នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។

រោគសញ្ញារួមមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ថ្វីត្បិតតែ JN.1 មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។

វិធានការណ៍បង្កាការឆ្លង៖

• អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី

• ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬ ទាញ ម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើម

• ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល

• ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិត

• ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ

• រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ

• បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរន៍ភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី

• ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃ

Previous Post

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

Next Post

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest - បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.