នៅគ្រប់រដូវកាលក្នុងវិស័យហ្វេសិន អ្វីដែលគេមិនអាចបំភ្លេចបាននោះគឺ ម៉ូត “អាវសំយ៉េសស្មា” (Off-The-Shoulder) នៅពេលដែលអ្នកឈានចូលទៅកាន់និន្នាការនៃម៉ូតសម្លៀកបំពាក់ដ៏ក្តៅគគុក អ្នកនឹងទទួលអារម្មណ៍ថា អាវប្រភេទសំយ៉េសស្មា គឹមានលក្ខណៈពិសេសផ្ទាល់ខ្លួន រំលេចភាពស្រស់ស្អាត បែបថ្លៃថ្នូរ សាកសមសម្រាប់សុភាពនារីគ្រប់រូប។
នៅពេលដែលអ្នកផ្តល់ឱកាសដល់ម៉ូត Off-The-Shoulder មានវត្តមាននៅក្នុងទូសម្លៀកបំពាក់របស់អ្នក អ្នកនឹងមានអារម្មណ៍ថានេះជាអ្វីដែលអ្នកត្រូវការបំផុត មិនថាជាពណ៌អ្វីនោះទេ សុទ្ធសឹងតែអាចផ្គូរផ្គងយ៉ាងសាកសមជាមួយខោសាច់ក្រណាត់ ឬខូវប៊យ និងប្រភេទសំពត់ (វែង-ខ្លី) របស់អ្នក។
បើទោះបីស្មារបស់អ្នកត្រូវបានបើកចំហរក៏ដោយ ឆ្អឹងករបស់អ្នកក៏មិនគួរត្រូវបានទុកចោលដែរ អ្នកអាចបំពាក់បន្ថែមជាមួយគ្រឿងអលង្ការ-ខ្សែក ឬគ្រឿងលម្អប្រាណបន្ថែម “Accessories” រួមមាន (កូនកន្សែងតូចៗ ឬខ្សែម៉ូតតូចឆ្មារ) ដើម្បីបង្កើនភាពលេចធ្លោនៃរចនាប័ទ្មម៉ូតអាវប្រភេទនេះ។
The Romantic Halter
ខ្សែក ដែលមានរាងតូចស្រឡូននៅលើរចនាប័ទ្មនៃកំពូល Off-The-Shoulder នេះបានបំផុសភាពទាន់សម័យ និងឆ្លុះសាច់ក្រណាត់នៃឱ្យមានសភាពស្រាលស្តើង បង្កប់ម៉ូតមានខ្យល់អាកាសធម្មជាតិ និងពណ៌ផ្កាយ៉ាងស្រស់។ លេងស្ទីល Off-The-Shoulder ជាមួយសំពត់ពណ៌លាត ឬសំពត់ផ្កា និងស្បែកជើងកែងខ្ពស់ល្មម។
The Ultra-Low Rise
លេងស្ទីល Off-The-Shoulder ជាមួយអាវទ្រនាប់គ្មានខ្សែដែលអ្នកអាចទុកចិត្តបាន ដោយលក្ខណៈដៃអាវបានកាត់ចេញនៅតំបន់ក្លៀក ហើយបន្ថែមការរចនាប័ទ្មរុំព័ទ្ធជុំវិញក និងផ្គូរផ្គងវាជាមួយប្រភេទខោខូវប៊យជើងវែងដ៏សាកសម។
The Off-the-Shoulder Wrap
វាហាក់បីដូចជា ការយលក្រណាត់មករុំនៅលើខ្លួន ប៉ុន្តែកុំយល់ច្រឡំណា ស្ទីលនេះគឺពេញនិយមបំផុតនៅប៉ែកអឺរ៉ុប។ នារីៗតែងលេងស្ទីលអាវប្រភេទនេះ ជាមួយខោខួវប៊យជើងធំ និងវែងដើម្បីឱ្យស៊ីមេទ្រីជាមួសភាពអាវស្តើងរបស់ខ្លួន។
The Pleated Bubble Top
ប្រសិនបើអ្នកចូលចិត្តរូបរាងរ៉ូមែនទិច សូមជ្រើសរើស Off-The-Shoulder មានលក្ខណៈបិទផ្នែកចំហៀងស្មា ហើយមានប្រវែងវែងផុតកំណាត់ខ្លួន។ ម៉ូតនេះបានបង្ហាញយ៉ាងច្បាស់ពីសម្រស់ផ្នែកខាងលើ ដូច្នេះអ្នកមិនចាំបាច់លេងស្ទីលខោ ឬសំពត់ខ្លាំងពេកទេ នាំឱ្យមានភាពរញ៉េរញ៉ាញ។
The Deep V
រចនាប័ទ្មទំនោរដូចទៅនឹងអក្សរ V ដែលបានច្នៃយកជាជម្រៅនៃកអាវបង្កប់ភាពទាក់ទាញខ្លាំង នៅពេលនេះអ្នកមិនចាំបាច់ប្រើប្រាស់គ្រឿងអលង្ការលម្អបន្ថែមទេ។