ស្បែកជើងប៉ាតា (Sneakers) មានការពេញនិយមបំផុតនៅគ្រប់រដូវកាល មិនថាអ្នកលេងស្ទីលសម្លៀកបំពាក់បែបណា ស្បែកជើងប្រភេទនេះក៏នៅតែអាចសម្របខ្លួនបានយ៉ាងល្អ អាស្រ័យទៅលើពណ៌ដែលអ្នកជ្រើសយកមកផ្គួបផ្សំជាមួយហ្វេសិនសម្លៀកបំពាក់របស់អ្នក។ ការបន្តនិន្នាការនៃម៉ូតស្បែកជើងប៉ាតា (Sneakers) គឺនៅតែធ្វើឡើងជារៀងរាល់ខែ ព្រោះក្នុងមួយខែក្រុមហ៊ុនស្បែកជើងប៉ាតាល្បីៗ តែងតែពាំនាំនូវ Collection ថ្មីៗជានិច្ចសម្រាប់អ្នកពាក់ទទួលអារម្មណ៍ប្លែកអស្ចារ្យ។
ខាងក្រោមនេះជា Collection ស្បែកជើងប៉ាតាថ្មីដែលទើបនឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ2024 នេះ ៖
Nike LeBron 21 “Multi-color”
Nike និង King James បានសហការគ្នាម្តងទៀត ក្នុងការបង្កើតស្បែកជើងថ្មីមួយដែលមានការចុះហត្ថលេខាពីកីឡាករ NBA ទី 21 ។ ម៉ូតស្បែកជើង Nike Collection ថ្មីនេះ មានការរចនាបង្កប់ពហុពណ៌ដ៏រស់រវើក អមនឹងជម្រាលពណ៌ឥទ្ធធនូសាកសមជាមួយការលេងខ្លួនជាខ្លាំង។
Jordan Luka 2 “Bright Mango”
Jordan Luka 2 Bright Mango របស់ម៉ាកប្រេនដ៏ល្បី នាំមកជូននូវរូបរាងថ្មីនៃរូបភាព Luka បែបផែនបុរាណ អមជាមួយពណ៌ចម្រុះ Bright Mango មានភាពលិចធ្លោបំផុតនៅក្នុងវិស័យកីឡា និងអ្នកដែលមានរសនិយមពាក់ស្បែកជើងប៉ាតា។
Adidas Samba Millennium
Adidas Samba Millennium បានចេញ Collection ស្បែកជើងប៉ាតាថ្មីដោយការរួមបញ្ចូលគ្នារវាងពណ៌ខ្មៅ និងពណ៌ស ដែលមើលទៅបង្កប់ភាពស្រស់ស្អាតបំផុត។
Nike Dunk Low “Ultraman”
ក្រុមហ៊ុន Nike កំពុងណែនាំឡើងវិញនូវ Dunk Lows ដែលជាប្រភេទស្បែកជើងប៉ាតាដំបូងផ្តាច់មុខរបស់ប្រទេសជប៉ុនក្រោម Co.JP ជាងពីរទសវត្សរ៍មុន ហើយមានការរចនាស្បែកស្រទាប់ខាងក្នុងយ៉ាងពេញលេញ និងពង្រឹងសាច់សំណាញ់ស្បែកជើងឆ្មារៗឱ្យកាន់តែមានផាសុកភាពក្នុងការពាក់។
Nike Air Jordan 4 “Military Blue”
ស្បែកជើង Nike Air Jordan 4 Military Blue គឺជានិមិត្តសញ្ញាប្រវត្តិសាស្រ្តនៃការសហការរបស់ Michael Jordan ។ Air Jordan 4 មានពណ៌ចម្រុះចូលគ្នាបួន.. ផ្នែកខាងលើត្រូវបានធ្វើពីស្បែកពណ៌ស ជាមួយនឹងការលាបពណ៌ពណ៌ប្រផេះសង្កត់លើតំបន់ម្រាមជើង។ ចំណែកឯនៅតំបន់កែងជើងនៃ Sneakers បានបង្ហាញអំពីម៉ាក Nike ជាពណ៌ស។