• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្វែងយល់អំពីជំងឺរលាកក្រពះ

by Pisey Dim
អង្គារ កុម្ភៈ 13th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

តើរលាកក្រពះជាជំងឺជាអ្វី? តើវាមានផលវិបាកយ៉ាងណាខ្លះ?

អាការៈចុក ឆ្អល់ នៅក្នុងពោះផ្នែកខាងលើ ជួនឈឺខ្លាំង ជួនឈឺតិច ញយៗទៅផ្តល់ជាការ​​​​​រំខានយ៉ាងខ្លាំង។ ​ទាំងនេះអាចជារោគសញ្ញានៃការឈឺក្រពះ ឬរលាកក្រពះ ដែលអ្នកពុំសូវដែលចាប់អារម្មណ៍ តើហេតុអ្វីបានជាមានករណីរលាកក្រពះកើតឡើង? តើយើងអាចបញ្ចៀសវាបានដូចម្តេច និង ត្រូវព្យាបាលវា​ដោយវិធីណា?

ជំងឺក្រពះមានច្រើន ប៉ុន្តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា មានដូចជា ជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ​ និងជំងឺច្រាលទឹកអាស៊ីតឡើងលើ។

  1. មូលហេតុនៃការបង្កជំងឺក្រពះ

បណ្ខិតវេជ្ជសាស្រ្តបានរកឃើញជំងឺរលាកក្រពះតាំងពីឆ្នាំ ១៧២៨ ដែលបានសង្កេតឃើញថា ដុំសាច់ដែលយកមកវិភាគមានការបាត់បង់ និងខូចខាតកោសិកាក្រពះ។ កោសិកាខូចខាតទាំងនោះ មានការលូតលាស់មកវិញទើបបង្កើតបានបានជាពាក្យថា​ ជំងឺរលាកក្រពះ។

នៅឆ្នាំ ១៩៨២ ជំងឺរលាកក្រពះមានការវិវឌ្ឍន៍ច្រើន! គេបានរកឃើញនូវមេរោគម្យ៉ាងដែលបង្កឱ្យមានជំងឺរលាកក្រពះ និងដំបៅក្រពះ មានឈ្មោះថា អេលីកូបាក់ទែ ពីឡូអ៊ី (Helicobacter Pylori)។​ ចាប់ពីពេលនោះមក ក៏មានការសិក្សាស៊ីជម្រៅជាច្រើនទាក់ទងនឹងជំងឺរលាកក្រពះ ដោយបានបែងចែកជំងឺនេះជាច្រើនប្រភេទដូចជា ៖​ ជំងឺរលាកក្រពះ បង្កឡើងដោយបាក់តេរី ជំងឺរលាកក្រពះបង្កដោយការច្រាលទឹកក្រពះឡើងមកលើ ក្រោមហេតុផលការទទួលទានថ្នាំបំបាត់ការឈឺចាប់ រឺអាចបណ្តាលមកពីចំណីអាហារ មេរោគរបេង និងអាចដោយសារពពួកវីរុសក្នុងសារពាង្គកាយបុគ្គលដែលមានប្រព័ន្ធការពារខ្លួនចុះខ្សោយ។

គួរកត់ចំណាំផងដែរថា ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺក្រូន ជំងឺសាល់កូអ៊ុយដូ និងការស្ទះសរសៃឈាម ព្រមទាំងពពួកប៉ារ៉ាស៊ីតនិងព្រូន ក៏អាចជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកក្រពះផងដែរ។

  1. រោគសញ្ញានៃជំងឺរលាកក្រពះ

រោគសញ្ញានៃជំងឺរលាកក្រពះមានលក្ខណៈដូចជា ៖ ចុក​ ឆ្អល់នៅក្នុងពោះត្រង់ផ្នែកខាងលើជិតចុងដង្ហើម ទទួលទានអាហារឆាប់ឆ្អែត មានអាការៈតឹងឆ្អល់ក្នុងពោះពិបាកទ្រាំ។ ក្រៅពីនេះ គេសង្កេតឃើញមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនផ្សេងទៀត ដូចជា​ គេងមិនលក់ មានបញ្ហាថប់បារម្ភច្រើន។ល។

  1. រលាកក្រពះ និង ស្ត្រេស

ស្រ្តេសជាបញ្ហាមួយដែលនាំឱ្យមានជំងឺក្រពះ​។ នៅក្នុងខួរក្បាលមនុស្សមានប្រព័ន្ធ២​ ៖ មួយផ្នែកបញ្ជាដោយស្វ័យប្រវត្តិ មួយផ្នែកទៀតត្រូវការការបញ្ជាពីខួរក្បាល ឧទាហរណ៍ ដូចកាលដែលបញ្ជាដៃឱ្យកាន់ប៊ិចសរសេរ…។​ ប្រព័ន្ធស្វ័យប្រវត្តិ ដែលមានដូចជា​ ចលនាបេះដូង ការដកដង្ហើម ចលនារបស់ក្រពះនិងពោះវៀនដែលត្រូវចាប់ដំណើរការខ្លួនឯងដោយមិនបាច់បញ្ជា។

នៅពេលដែលទទួលទានអាហារចូលទៅ​ ក្រពះត្រូវកិនដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើយើងមានស្រ្តេសច្រើន ប្រើប្រាស់ការគិតខួរក្បាលហួសកំណត់រហូតមិនអាចផ្ចង់អារម្មណ៍បាន អាចនាំឱ្យប្រព័ន្ធ​បញ្ជាស្វ័យប្រវត្តិធ្វើការខុសប្រក្រតី ហើយស្តែងចេញជារោគសញ្ញា។ រោគសញ្ញាភាគច្រើន ចេញនៅលើក្រពះ ពោះវៀន ហេតុដូច្នេះហើយបានជាសង្កេតឃើញអ្នកជំងឺមានអារម្មណ៍ ចុក ឆ្អល់ ចេញទឹកមាត់ ឆាប់ហេវ ជួនកាលអមដោយអាការៈក្អួតចង្អោរ។

  1. វិធីការពារជំងឺរលាកក្រពះ
  • សូមទទួលទានអាហារឱ្យទៀងទាត់ពេលវេលា និងទទួលទានអាហារសុខភាព
  • កុំបរិភោគ សុរា និងបារី
  • សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពពួកបំបាត់ការឈឺចាប់
  • សូមរក្សាអនាម័យ លាងសម្អាតចំណីអាហារបន្លែផ្លែឈើ ដើម្បីបញ្ចៀសការចម្លងមេរោគអេលីកូបាក់ទេ ពីឡូរី
  1. តើជំងឺរលាកក្រពះអាចរាលដាលទៅជាដំបៅក្រពះ និងមហារីកក្រពះដែរឬទេ?

អ្នកគួរតែប្រញាប់ប្រញាល់ព្យាបាលឱ្យបានទាន់ពេលវេលា កុំព្យយាមពន្យាពេល ប្រឹក្សាជាមួយវេជ្ជបណ្ឌិតអំពីជំងឺនេះ​។ ការបណ្តែតបណ្តោយយូរទៅៗ មេរោគអាចនឹងមានការវិវឌ្ឍន៍ទៅបំផ្លាញស្រទាប់កោសិកាខាងលើរបស់អ្នក ដែលជាកត្តានាំឱ្យធ្លាក់ខ្លួនទៅជាមានដំបៅក្រពះ និងមហារីកក្រពះក្នុងរយៈពេលយូរ។

ដំបៅក្រពះ ដំបៅពោះវៀន បណ្តាលមកពីមេរោគអេលីកូបាក់ទែរពីឡូរី និងការប្រើប្រាស់ឱសថមិនត្រឹមត្រូវ។ ជំងឺនេះគឺជាជំងឺរ៉ាំរ៉ៃ និងងាយរើឡើងវិញ វាបង្កការឈឺចាប់ ក្រហល់ក្រហាយក្តៅរោលនៅចុងដង្ហើម និងនៅក្រោមឆ្អឹងជំនីរខាងស្តាំ។

 

ជំងឺក្រពះ​ និង ដំបៅពោះវៀន អាចកើតមានឡើងដោយសារតែបញ្ហាមួយចំនួន ដូច្នេះអ្នកត្រូវតែរស់នៅស្អាត ទទួលទានស្អាត មានអានាម័យល្អ ព្រោះមេរោគទាំងនេះអាចរស់នៅក្នុងបន្លែ ម្ហូបអាហារដែលមិនស្អាត ទឹកកង្វក់ ម្យ៉ាងអ្នកគួរបញ្ចៀសការប្រើប្រាស់នូវថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវច្បាស់លាស់។

Previous Post

ជម្នះទម្លាប់អូសបន្លាយពេលវេលា

Next Post

បបូរមាត់ដ៏ទាក់ទាញ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)
សុខភាព និង សម្ផស្ស

ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
បបូរមាត់ដ៏ទាក់ទាញ

បបូរមាត់ដ៏ទាក់ទាញ

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.