ប្រទេសជប៉ុន គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍ នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ជប៉ុនជាកម្រងកោះផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំគឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូ គឺជារាជធានីជាតិ និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ ចំណែកឯទីក្រុងធំៗបន្ទាប់រួមមានយ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុ ជាដើម។
លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយមានភាពខុសគ្នាខ្លាំងនៃសីតុណ្ហភាពទៅតាមតំបន់នីមួយៗ។ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។
នៅពេលដែលរំលឹកដល់ប្រទេសជប៉ុន គេតែងតែនឹកឃើញនិយាយមុនគេនោះគឺ ផ្កាសាគូរ៉ា ដែលជាប្រភេទផ្ការីកដ៏ស្រស់ស្អាតបំផុត នៅទិទាឃរដូវ។ មិនត្រឹមតែប្រជាជនជប៉ុន សូម្បីតែជនបរទេសដែលទៅលេងនៅជប៉ុន សុទ្ធតែចូលចិត្តគយគន់សម្រស់ផ្កាសាគូរ៉ា គ្រប់ៗគ្នា។
ឆ្នាំថ្មីបានចូលមកដល់ ជាពេលវេលាដែលត្រូវចាប់ផ្តើមនិទាឃរដូវនៅ ប្រទេសជប៉ុន អ្វីដែលគេរង់ចាំយ៉ាងអន្ទះសារបំផុតនោះ គឺរដូវផ្កា សាគូរ៉ា រីក។ ទោះជាយ៉ាងណាផ្កាសាគូរ៉ា មិនមែនរីក នៅក្នុងកាលបរិច្ឆេទដូចគ្នា រាល់ឆ្នាំ នោះទេ ពោលគឺតែងតែមានការផ្លាស់ប្តូរ ពេលវេលារីក ជារៀងរាល់ឆ្នាំ។
ហេតុនេះ អ្នកដែលមិនចង់ខកខានពេលវេលាដ៏ពិសេស ទស្សនាផ្កាសាគូរ៉ា រីក អ្នកត្រូវប្រាកដថា អ្នកបានដឹងព័ត៌មានច្បាស់លាស់ ដែលអាចរកបានពីខាងផ្នែកឧតុនិយមជប៉ុន ដើម្បីអាចមើលនូវទេសភាព ផ្កាសាគូរ៉ា រីកយ៉ាងស្រស់បំព្រង ពាសពេញផ្ទៃប្រទេស ជប៉ុន។
ចំណែករដូវផ្កាសាគូរ៉ា រីក នៅក្នុងឆ្នាំ ២០២៤នេះ ត្រូវបាននាយកដ្ឋានឧតុនិយមជប៉ុន ចេញផ្សាយថា បានចាប់ផ្តើមនៅដើមខែមេសា នៅក្នុងតំបន់ទីក្រុងតូក្យូ ក្យូតូ និង អូសាកា។ ជាធម្មតា ផ្កាសាគូរ៉ា រីក មានរយៈពេល ២ សប្តាហ៍ រាប់ចាប់ពីថ្ងៃដែលបានចាប់ផ្តើមរីកដំបូង។
ខាងក្រោមនេះជាការបរិច្ឆេទ ផ្កាសាគូរ៉ា រីក នៅក្នុងឆ្នាំ ២០២៤ នៅប្រទេសជប៉ុន ចេញផ្សាយដោយនាយកដ្ឋានឧតុនិយម ៖
- Tokyo
Flowered: March 29 / Full bloom: April 4
Sapporo
Flowered: April 18 / Full bloom: April 24
Sendai
Flowered: April 2 / Full bloom: April 9
Kanazawa
Flowered: April 1 / Full bloom: April 8
Nagoya
Flowered: March 28 / Full bloom: April 7
Kyoto
Flowered: March 29 / Full bloom: April 5
Osaka
Flowered: March 30 / Full bloom: April 6
Hiroshima
Flowered: March 25 / Full bloom: April 5
Fukuoka
Flowered: March 27 / Full bloom: April 2