ហុងកុង បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាង។ ការប្រកួតនោះមានការសម្រុកគ្នាយ៉ាងខ្លាំងហើយនៅវគ្គទី១ម្ចាស់ផ្ទះ ហុងកុង រកបានមួយគ្រាប់មុនដោយ Yuning Zhang នៅនាទីទី២៩។ ចូលដល់នាទីទី៣៥ Camargo រកគ្រាប់បាល់ទីពីរឲ្យ ហុងកុង ដោយការស៊ុតឆ្កឹះបាល់ចូលសំណាញ់ទីបានយ៉ាងល្អ។
ចូលដល់វគ្គទី២ក្រុមទាំងពីរនៅតែសម្រុកគ្នាទៅវិញទៅមករហូតដល់នាទីទី៩០ ជិតនឹងចប់ការប្រកួួតទៅហើយ ហុងកុង រកបានមួួយគ្រាប់បន្ថែមទៀត ដែលស៊ុតដោយ Juniho មុនចប់ការប្រកួត។
លទ្ធផល៣-០ ជួយឲ្យ ហុងកុង យកឈ្នះ កម្ពុជា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ៕