• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មកស្វែងយល់ និងដោះស្រាយបញ្ហា ស្រ្តីងាយបាត់បង់ចំណង់ផ្លូវភេទ!

by Pisey Dim
អង្គារ មីនា 12th, 2024
in ភេទសម្ព័ន្ធ
325
SHARES
Share on FacebookShare on Twitter

យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញឱ្យដឹងថា ស្ត្រីទំនងជាឆាប់បាត់បង់ចំណង់ផ្លូវភេទជាជាងបុរស។ អ្នកវិទ្យាសាស្រ្តក៏បានលើកឡើងថា​ បុរសមានចំណង់ផ្លូវភេទខ្លាំងក្លា និងចង់ធ្វើការរួមភេទច្រើនជាងស្ត្រីជាទូទៅ។​

ជូនចំពោះស្រ្តី

តើអ្នកធ្លាប់ចោទជាសំនួរសិចខ្លះៗមកលើខ្លួនឯងទេ? ដូចជា តើហេតុអ្វីបានជាខ្ញុំបាត់បង់ការចាប់អារម្មណ៍ខាងផ្លូវភេទ?​ ហេតុអ្វីខ្ញុំគ្មានចំណង់ពុះកញ្ច្រោលក្នុងប្រព្រឹត្តសិចដូចមុន?

ជាទូទៅចំណងផ្លូវភេទស្រ្តីធ្លាក់ចុះ អាចកើតមានក្នុងអំឡុងចន្លោះប៉ុន្មានឆ្នាំមុន និងក្រោយឈានចូលដល់វ័យអស់វដ្តរដូវ។ ការរួមភេទតិច ក៏អាចជាកត្តាប៉ះពាល់ដល់ផ្លូវចិត្តស្រ្តីគ្រប់វ័យដូចគ្នា។ ដូច្នេះ​ តើកត្តាអ្វីដែលជាមូលហេតុចម្បងបណ្តាលឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ?

សូមអាននូវមូលហេតុខាងក្រោមមួយចំនួនដែលឡេឌីស៍បានធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងចែកជូនជាចំណេះដឹងផ្នែកភេទសម្ព័ន្ធ។

1. ការផ្លាស់ប្តូររបទជីវិត

ការបង្កកំណើត និងក្រោយពេលសម្រាលផ្ទៃពោះ ឬអស់វដ្តរដូវអាចជះឥទ្ធិពលលើចំណង់ផ្លូវភេទរបស់ស្ត្រីយ៉ាងខ្លាំងនៅក្រោមហេតុផលជាច្រើន។ កម្រិតអរម៉ូនរបស់ស្ត្រីបានធ្វើការប្រែប្រួលក្នុងអំឡុងពេលទាំងនោះ។ ស្ត្រីមានភាពតានតឹង ធុញធប់ ព្រោះថារបទដំណើរជីវិតរបស់គេបានធ្វើការផ្លាស់ប្តូរថ្មីភ្លាមៗ និងប្រែប្រួលលើសពីការរំពឹងរបស់ពួកគេទៅទៀត។ ស្ត្រី​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត ​ឬ​សុខ​ស្រួល​ក្នុង​ខ្លួននៅពេលប្រព្រឹត្តការរួមភេទឡើយ ពួកគេអាចប្រឈមនឹងការឈឺចាប់ក្នុងអំឡុងពេលរួមភេទដូចគ្នា។

2. ការប្រើប្រាស់ថ្នាំអ័រម៉ូន

ថ្នាំមួយចំនួនអាចកាត់បន្ថយចំណង់ផ្លូវភេទស្រ្តី។ ពួកគេរួមបញ្ចូលសារធាតុ SSRI និង SNRI ដូចជាប្រភេទថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ឬអាចជាប្រភេទថ្នាំតាមវេជ្ជបញ្ជារបស់មន្ទីរពេទ្យសម្រាប់អ្នកជំងឺខ្សោយបេះដូង ថ្នាំឡើងសម្ពាធឈាម និងថ្នាំកាត់បន្ថយកូលេស្តេរ៉ុលខ្ពស់ក្នុងឈាម…។ដូច្នេះ ប្រសិនបើអ្នកគិតថា ចំណង់ផ្លូវភេទរបស់អ្នកធ្លាក់ចុះ បន្ទាប់ពីអ្នកចាប់ផ្តើមប្រើថ្នាំប្រភេទថ្នាំថ្មីៗ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានច្បាស់ថា តើប្រភេទថ្នាំទាំងនោះមានផលប៉ះពាល់ និងផលរំខានដល់ចំណង់ផ្លូវភេទដែរឬទេ? ប្រសិនបើមានផលរំខាន តើអាចមានការផ្លាស់ប្តូរប្រភេទថ្នាំណាផ្សេងទៀតទេ?

3. ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ

ការ​គេង​មិន​លក់​រ៉ាំរ៉ៃអាច​បំផ្លាញ​ចំណង់​ផ្លូវ​ភេទរបស់ស្ត្រី។ ការទទួលរងភាពហត់នឿយ ពីការមើលថែកុមារតូចៗ ឬឪពុកម្តាយដែលមានវ័យចំណាស់ ការចុះខ្សោយកម្លាំងដោយសារជំងឺផ្សេងៗ ឬធ្លាប់ទទួលរងការវះកាត់លើរូបរាងកាយ។ ខណៈពេលដែលស្ត្រីបរិភោគស្រាមួយកែវដើម្បីបន្ធូរអារម្មណ៍តានតឹង និងធ្វើឱ្យមានអារម្មណ៍ល្អប្រសើរឡើងនោះ ស្រ្តីមួយចំនួនពុំទាន់បានស្វែងយល់ថា ការបរិភោគស្រាច្រើនពេកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណង់ផ្លូវភេទដូចគ្នា ។

 4. កង្វះភាពរំភើប និងភាពស្និទ្ធិស្នាលក្នុងទំនាក់ទំនងស្នេហា

នៅក្នុងទំនាក់ទំនងស្នេហាមួយគូ ដែលខ្វះភាពស្និទ្ធិស្នាល និងភាពរំជើបរំជួល គឺអាចកាត់បន្ថយចំណង់ផ្លូវភេទប្រមាណជាង 90% ចំពោះស្រ្តី។ ស្រ្តីដែលមិនសូវទទួលបានក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ឬការលួងលោមថ្នាក់ថ្នមពីបុរសដែលជាដៃគូរួមរស់ រមែងគិតថាខ្លួនមិនល្អគ្រប់គ្រាន់ មានការគិតអវិជ្ជមានជាច្រើនដែលជាហេតុប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងខ្លាំង។ ដូច្នេះ សូមបង្ហាញសេចក្តីស្រឡាញ់ឱ្យបានពេញលេញទៅកាន់ដៃគូរួមរស់ទាំងសងខាង ដើម្បីពង្រឹងចំណងផ្លូវភេទដៃគូប្តីប្រពន្ធឱ្យកាន់តែមានសេចក្តីសុខទ្វេដង។​

5. ភាពមិនសុខស្រួលផ្លូវភេទ

ប្រសិនបើអ្នកមានការឈឺចាប់អំឡុងពេលរួមភេទ ឬមិនអាចឈានដល់ចំណុចកំពូលបាន វាក៏អាចជាមូលហេតុក្នុងការកាត់បន្ថយចំណង់ផ្លូវភេទបានដែរ។

តើមានវិធីអ្វីខ្លះក្នុងការបង្កើនចំណង់ផ្លូវភេទឡើងវិញ? 

.       សូមធ្វើការពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីបដិសេធពីមូលហេតុផ្នែកវេជ្ជសាស្រ្តដែលអ្នកបានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។ ដំណោះស្រាយទាំងនោះអាចពាក់ព័ន្ធនឹងការផ្លាស់ប្តូរថ្នាំដែលអ្នកកំពុងលេបព្យាបាលជំងឺ។

·       គ្រប់គ្រងភាពតានតឹងក្នុងជីវិតរបស់អ្នកដោយបង្កើតទម្លាប់់រស់នៅល្អៗ រួមមានការសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ស្វែងរកពេលវេលាស្ងប់ស្ងាត់ដើម្បីធ្វើការសម្មាធិសម្រួលអារម្មណ៍ និងទទួលបានការគាំទ្រផ្នែកផ្លូវចិត្តពីមនុស្សជុំវិញខ្លួនដែលអ្នកទុកចិត្ត។

·       ដោះស្រាយបញ្ហាអវិជ្ជមានដែលមាននៅក្នុងទំនាក់ទំនងដៃគូរបស់អ្នក និងបង្កើនអារម្មណ៍ល្អៗឱ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងចំណង់ផ្លូវភេទឱ្យកាន់តែមានសេចក្តីសុខ។

ប្រសិនបើអ្នកអនុវត្តវិធីខាងលើរួចរាល់  អ្នកពុំទទួលបានប្រសិទ្ធិភាព សូមស្វែងរកជំនួយបន្ថែមនៅមណ្ឌលប្រឹក្សាអំពីសុខភាពផ្លូវភេទរបស់ស្រ្តី។

Tags: សុខភាពផ្លូវភេទ
Previous Post

កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន៤ នៅក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤

Next Post

តារាចម្រៀង​ កញ្ញា ខាត់ សួស្ដី ថា ការ​ធ្វើខ្លួន​ឲ្យស្អាតជានិច្ច គឺ​ជា​រឿង​សំខាន់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

រួមភេទរយៈពេលយូរ ឬឆាប់.. មួយណាទើបល្អចំពោះសុខភាព?
ភេទសម្ព័ន្ធ

រួមភេទរយៈពេលយូរ ឬឆាប់.. មួយណាទើបល្អចំពោះសុខភាព?

by Pisey Dim
ព្រហស្បតិ៍ មីនា 21st, 2024
កំហុស 5 យ៉ាងរបស់បុរស ពេលរួមដំណេក
ភេទសម្ព័ន្ធ

កំហុស 5 យ៉ាងរបស់បុរស ពេលរួមដំណេក

by Pisey Dim
ច័ន្ទ មីនា 18th, 2024
សម្រាប់ស្ត្រីទាំងឡាយដែលព្រងើយកន្តើយនឹង សិច ត្រូវ​មក​ដឹងរឿង​ទាំង​នេះមុនសិន!
ភេទសម្ព័ន្ធ

សម្រាប់ស្ត្រីទាំងឡាយដែលព្រងើយកន្តើយនឹង សិច ត្រូវ​មក​ដឹងរឿង​ទាំង​នេះមុនសិន!

by Pisey Dim
សុក្រ មីនា 15th, 2024
ស្វែងយល់អំពីតិចនិកក្នុងការរួមរ័កជាលើកដំបូង
ភេទសម្ព័ន្ធ

ស្វែងយល់អំពីតិចនិកក្នុងការរួមរ័កជាលើកដំបូង

by Pisey Dim
ព្រហស្បតិ៍ មីនា 14th, 2024
Load More
Next Post
តារាចម្រៀង​ កញ្ញា ខាត់ សួស្ដី ថា ការ​ធ្វើខ្លួន​ឲ្យស្អាតជានិច្ច គឺ​ជា​រឿង​សំខាន់

តារាចម្រៀង​ កញ្ញា ខាត់ សួស្ដី ថា ការ​ធ្វើខ្លួន​ឲ្យស្អាតជានិច្ច គឺ​ជា​រឿង​សំខាន់

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.