• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

បើទោះបីជាស្ត្រីជាច្រើនហាក់កំពុងប្រើប្រាស់ជីវិតដែលរីករាយ ក៏ប៉ុន្តែភាពសោកសៅនៅក្នុងចិត្តក៏នឹងអាចកើតមានទន្ទឹមនឹងគ្នាផងដែរ!

វាប្រៀបបានជាការចង្អុលបង្ហាញថា នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ និងមិនគួរមើលរំលងដាច់ខាត ព្រោះអាការៈនៃភាពសោកសៅដែលកើតមានជារឿយៗ អាចបង្កទៅជាជំងឺផ្លូវចិត្ត ម្យ៉ាងវាក៏ប៉ះពាល់ដល់សុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីទូទាំងសកលលោក។

ហេតុអ្វីបានជាបញ្ហានេះធ្លាក់មកលើស្ត្រី?

អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ស្ត្រីមានឱកាសប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ក៏ព្រោះតែវប្បធម៌ ប្រវត្តិសាស្ត្រ និងការរំពឹងទុកពីសង្គម ដែលបញ្ហាទាំងនោះនឹងវិវត្តទៅជា ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ មានបញ្ហាទម្លាប់ក្នុងការទទួលទានរបបអាហារ និងបញ្ហានៃការឈឺចាប់ផ្សេងៗ។

ជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេ (PPD) គឺជារឿងដែលស្ត្រីតែងជួបប្រទះ និងតម្រូវឱ្យមានដំណោះស្រាយសមស្រប មុនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

សម្រាប់ស្ត្រីនៅកម្ពុជា៖ បទពិសោធន៍នៃការរំលោភបំពានក្នុងសម័យកាលរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្សល់ទុកនៅភាពឈឺចាប់ សោកសង្រេង ភាពភ័យខ្លាច ដែលដក់ជាប់ក្នុងចិត្ត ហើយបង្កទៅជាជំងឺបាក់ស្បាត (PTSD)។ មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវទាំងអស់នោះ បានស្តែងជាការប៉ះទង្គិចផ្លូវចិត្តតជំនាន់ដល់គ្រួសាររបស់ពួកគេផងដែរ។

កត្តាមួយចំនួនផ្សេងទៀតដែលស្ត្រីនៅកម្ពុជា ឬស្រ្តីទូទាំងសកលជួបប្រទះ និងប្រឈមមុខជាញឹកញាប់ គឺ ទទួលរងនូវការរំលោភបំពាន។ បើយោងតាម របាយការណ៍របស់ Women’s Aid បានបង្ហាញថា ស្ត្រីដែលរងការរំលោភបំពានហាក់ទំនងជា មានភាពសោកសៅ ឬមានបញ្ហាធុញថប់ខ្លាំងជាងស្ត្រីធម្មតារហូត ដល់ទៅ ៣ដង។

តើស្រ្តីគួរធ្វើដូម្តេច ប្រសិនបើពួកគេជួបប្រទះនូវបញ្ហានៃភាពសោកសៅ?

ទោះបីជាសេវាកម្មថែទាំសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាហាក់មានកម្រិតនៅឡើយក្តី ក៏នៅតែមានវិធីសាស្រ្តមួយចំនួន ដើម្បីជួយខ្លួនឯង ឬផ្តល់ជាយោបល់ដល់នរណាម្នាក់ ដើម្បីយកឈ្នះលើបញ្ហានៃភាពសោកសៅបានដូចគ្នា។ ជាដំបូង អ្វីដែលសំខាន់បំផុតនោះ គឺ ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការទទួលរងការរំលោភបំពាន សូមប្រាប់ទៅកាន់នរណាម្នាក់ភ្លាមៗ ដើម្បីស្វែងរកជំនួយ។ បន្ថែមពីនេះ អ្នកគួរតែរៀបចំផែនការជាមួយក្រុមមិត្តភ័ក្តិ ឬក្រុមគ្រួសារ ដើម្បីដោះស្រាយបញ្ហានោះភ្លាមៗ។

ស្ថានភាពដ៏លំបាកបំផុតមួយទៀត គឺ នៅពេលដែលមនុស្សម្នាក់មានបញ្ហាជំងឺបាក់ទឹកចិត្ត …ហើយជាញឹកញាប់ពួកគេលែងខ្វល់ខ្វាយពីការថែរក្សាសុខភាពផ្ទាល់ខ្លួន។ ដូច្នេះ អ្នកគួរតែកំណត់ការទទួលទានរបបអាហារដែលមានតុល្យភាព ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការគិតអវិជ្ជមាន។ បង្កើនការទទួលទានអាហារបន្លែពណ៌បៃតង និងប្រភេទសាច់ត្រី ព្រោះវាអាចជួយដល់កោសិកាខួរក្បាលឱ្យដំណើរការ និងលូតលាស់ប្រក្រតី។

លើសពីនេះ អ្នកគួរតែចំណាយពេលធ្វើលំហាត់ប្រាណ ដោយយោងតាម Harvard Health Publications បានថ្លែងថា “តាមរយៈការសិក្សានៅឆ្នាំ 1981 បានសន្និដ្ឋានថា ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចបង្កើនអារម្មណ៍ល្អ ចំពោះអ្នកដែលមានជំងឺបាក់ទឹកចិត្តកម្រិតស្រាល និងមធ្យម។ មិនត្រឹមតែប៉ុណ្ណោះលំហាត់ប្រាណ ក៏បានដើរតួនាទីជាអ្នកជួយគាំទ្រក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ” ។

ជំហានមួយចំនួនផ្សេងទៀត ដើម្បីឱ្យគេងលក់បានស្កប់ស្កល់ សូមធ្វើសមាធិ ឬធ្វើសកម្មភាពដែលនាំមកនូវភាពរីករាយពេញមួយថ្ងៃ ដូចជា ការជជែកនិយាយគ្នាជាមួយមិត្តភ័ក្តិ បរិយាយអំពីអារម្មណ៍នៅក្នុងចិត្ត អ្នកក៏អាចមើលសៀវភៅ ស្តាប់ចម្រៀង រាំកំសាន្តនៅពេលអារម្មណ៍មិនល្អ ហើយចងចាំតែរឿងល្អៗ ដើម្បីរួមចំណែកជួយគាំទ្រសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង។

សំណួរសួរថា៖ ចុះប្រសិនបើវិធីសាស្រ្តព្យាបាលខាងលើគ្មានប្រសិទ្ធិភាព?

ប្រសិនបើវិសធីសាស្រ្តខាងលើ មិនអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងវិញបានទេ នោះគឺអ្នកត្រូវស្វែរកជំនួយពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ដើម្បីទទួលការព្យាបាលតាមបែប ចិត្តសាស្រ្ត និងវេជ្ជសាស្រ្ត។
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទៅណាត់ ជួបវេជ្ជបណ្ឌិតជំនាញ ប្រសិនបើអ្នកទទួលរងការឈឺចាប់ពី ជំងឺ Premenstrual Dysphoric Disorder (ជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេ)។

ចំពោះ ស្រ្តីដែលមាន ជំងឺបាក់ស្បាត (Post-Traumatic Stress Disorder) ពិបាកនឹងគ្រប់គ្រងអារម្មណ៍ អាចទទួលការព្យាបាលម្យ៉ាង ដែលគេស្គាល់ថា “EMDR” ឬការធ្វើចលនាភ្នែកដើម្បីស្លុងអារម្មណ៍(Eye Movement Desensitization)។ វា គឺជាវិធីព្យាបាលដ៏មានប្រសិទ្ធិភាពបំផុត ព្រមទាំងអាចស្វែងរកការព្យាបាលបែបនេះក្នុងប្រទេសកម្ពុជាផងដែរ។ វិធីនេះត្រូវបានប្រើប្រាស់ដោយ អ្នកផ្តល់ប្រឹក្សាយោបល់ ក្នុងគោលបំណងជួយអ្នកដែលមានបញ្ហានេះ ឱ្យជាសះស្បើយ ក្រោយពីធ្លាប់មានបទពិសោធន៍តក់ស្លុតខ្លាំង – ជាធម្មតា ការព្យាបាលមានរយៈពេលតែ 4 ពេល តែប៉ុណ្ណោះ។ ការប្រើចលនាភ្នែក និងការចាក់ម្ជុល មានប្រសិទ្ធិភាពខ្ពស់បំផុត ក្នុងការកាត់បន្ថយភាពតានតឹង ថប់អារម្មណ៍ ឬក៏អារម្មណ៍ដក់ជាប់នឹងភាពរន្ធត់តក់ស្លុតណាមួយ ហើយបានអនុញ្ញាតឱ្យខួរក្បាលមានអារម្មណ៍ធូរស្រាល។

ការព្យាបាលភាពសោកសៅ

ប្រសិនបើអ្នកមានភាពសោកសៅមិនសប្បាយចិត្ត អ្នកចាំបាច់ត្រូវស្វែងរកអ្វីមកបន្ធូរអារម្មណ៍ឱ្យមានភាពធូរស្បើយឡើងវិញ។ អ្នកអាចចាប់ផ្តើមយឺតៗជាមួយនឹងជំហានតូចៗ និងកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក។ សូមចងចាំថាអ្នកមិនឯកានោះទេ! ស្ត្រីជុំវិញពិភពលោក ក៏ជួបប្រទះបញ្ហាស្រដៀងៗគ្នាដែរ។ ចំណុចសំខាន់អ្នកត្រូវបើចំហរ និយាយទៅកាន់នរណាម្នាក់ ដើម្បីឱ្យធូរនៅក្នុងចិត្ត ហើយឧស្សាហ៍ញញឹម គិតរឿងល្អៗ និងធ្វើសកម្មភាពដែលមានប្រយោជន៍សម្រាប់ខ្លួនឯង។

កំណត់សម្គាល់ខ្លួនឯង ថា តើអ្នកពិតជាមានភាពសោកសៅនៅក្នុងខ្លួនឬយ៉ាងណា?

នៅខាងក្រោមនេះ ជាអាការៈសាមញ្ញដែលអាចជួយ កំណត់សម្គាល់ថា ខ្លួនឯង ឬមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន កំពុងតែមានវិបត្តិទុក្ខសោកសង្រេងនៅក្នុងចិត្ត អារម្មណ៍ ៖
• មួរម៉ៅ ក្តៅក្រហាយ និងឆាប់ឆេវឆាវ
• បាត់បង់ចំណាប់អារម្មណ៍ ក្នុងការធ្វើសកម្មភាពដែលខ្លួនចូលចិត្ត
• មានអារម្មណ៍អស់សង្ឃឹម កើតទុក្ខព្រួយចំពោះអ្វីៗគ្រប់យ៉ាង តែងតែស្ពាយកំហុសជាប់ខ្លួន ឬគិតថាខ្លួនជាមនុស្សគ្មានតម្លៃ
• គេងច្រើនពេក ឬមិនគេងសោះតែម្តង និងបាត់បង់ចំណង់ទទួលទានអាហារ
• អស់កម្លាំង ល្អិតល្ហៃ ឬមានគំនិតចង់ធ្វើអត្តឃាត
• រោគសញ្ញាស្តែងចេញតាមរយៈរាងកាយ រួមមាន ឈឺក្បាល ឈឺចុកចាប់ ឬប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី (ទល់លាមក) ជាដើម។

 

Previous Post

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

Next Post

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់
សុខភាព និង សម្ផស្ស

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)
របទជីវិត

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

by Kim Heng
ពុធ កក្កដា 16th, 2025
កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
Load More
Next Post
កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.