បើយោងតាមការចុះផ្សាយរបស់សារពណ៏មាន Mundo Deportivo បានបញ្ជាក់ថា អតីតអ្នកចាំទី Real Madrid គឺកីឡាករ Keylor Navas ចង់ផ្លាស់មកលេងអោយក្លឹបអ្នកមានបុណ្យ FC Barcelona
ស្របពេលដែលក្លិបយក្យមួយនេះ កំពុងត្រូវការអ្នកចាំទីថ្មីម្នាក់ ដែលមកជំនួសអ្នកចាំទី Marc-André ter Stegen ដែលកំពុងរបួសផងដែរ។
ជាការពិតណាស់ កីឡាករ Marc-André ter Stegen គាត់ជាប្រធានក្រុម និងជាអ្នកចាំទីជំរើសទីមួយរបស់ក្លិប FC Barcelona បានរបួសជង្គង់ធ្ងន់ធ្ងរ អំឡុងកាលជួបប្រកួត រវាង Villarreal CF ដោយលទ្ធផលយកឈ្នះ៥ ទល់នឹង ១ ។ បើតាមមើលរបួសនេះ បានធ្វើអោយកីឡាករសញ្ជាតិ អាល្លីម៉ង់ដែលមានវ័យ៣២ឆ្នាំ រូបនេះត្រូវសំរាកព្យាបាលរហូតដល់ចប់រដូវកាលនេះតែម្តង។
យោងតាមប្រភព ESPN បានអោយដឹងថា ក្លិប FC Barcelona នឹងបើកការប្រជុំជាបន្ទាន់នៅសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ លើការចុះកុងត្រាថ្មីយកអ្នកចាំទីថ្មីដែលគ្មានតម្លៃខ្លួនមកម្នាក់
ហើយបើតាមប្រភពពីប្រទេសអេស្បាញបានអោយដឹងថាគឺកីឡាករ Keylor Navas ជាកីឡាករដំបូងគេដែលមានមហិតា ចង់ផ្លាស់ប្តូរមកលេងអោយក្លិប FC Barcelona ម្ចាស់ជើងឯក Champion Leaue ប្រាំ សម័យកាលមួយនេះ។
គួរបញ្ជាក់ថងដែរថា កីឡាករជនជាតិ Costa Rica ដែលមានវ័យ៣៧ឆ្នាំរូបនេះ ក៍ពុំទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីរូបគេបានចប់កុងត្រាជាមួយក្លិប Paris Saint Germen នៅរដូវកាលមុនមកម្លេះ។