ជាមួយទឹកមុខអង់អាច ឈាមត្រជាក់ និងមិនមានភាពភ័យខ្លាចអ្វីទាល់តែសោះ, Kim Ye-ji បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជុំវិញពិភពលោកផ្ទុះការចាប់អារម្មណ៍ និងការកោតសរសើរនាងមិនដាច់ពីមាត់ទៅលើឆន្ទៈក្នុងការប្រកួតកីឡាបាញ់កាំភ្លើងអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ 2024។
Kim Ye-ji គឺជាអត្តពលិកស្រីប្រកួតកីឡាបាញ់កាំភ្លើង ជនជាតិកូរ៉េខាងត្បូង ដែលទើបឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសា កីឡាកាំភ្លើងខ្លីខ្យល់ 10 ម៉ែត្ររបស់ស្ត្រីនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ 2024 ។
នាងបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាព្រឹត្តិការណ៍កីឡាំអូឡាំពិក និងអ្នកលេងបណ្តាញសង្គមតាមប្រព័ន្ធអ៊ីធើណេត បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរបស់នាងក្នុងកំឡុងពេលប្រកួតវិញ្ញាសារ ដែលមើលទៅឡូយ និងស្រស់ស្អាតយ៉ាងខ្លាំងជាមួយអត្តចរិកស្ងប់ស្ងាត់ និងការលេងស្ទីលបាញ់ប្រហាររបស់នាង ហាក់ដូចជាមនុស្សឈាមត្រជាក់ម្នាក់។
អត្តពលិកស្រីឈ្មោះ Kim Ye-ji កើតនៅទីក្រុង Danyang ក្នុងខេត្ត Chungcheong ខាងជើងនៃ ប្រទេសកូរ៉េខាងត្បូង នាងមានអាយុ 31 ឆ្នាំ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នាងក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតកីឡាបាញ់កាំភ្លើងផ្សេងៗទៀតជាច្រើនដូចជា ISFF World Cup និង 2024 Asian Shooting Championships នៅទីក្រុងហ្សាកាតា មុននឹងធ្វើការបង្ហាញខ្លួនលើកដំបូងរបស់នាងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ 2024 ដែលនេះបានធ្វើឱ្យនាងក្លាយជាកីឡាអូឡាំពិកជាលើកដំបូងនៅក្នុងដំណើរជិវិត របស់នាង។
ជាមួយភាសាកាយវិការដ៏ស្ងប់ស្ងាត់របស់ Kim Yeji អមនឹងកាំភ្លើងខ្លីនៅក្នុងដៃក្នុងការប្រកួត បានធ្វើឱ្យនាងមើលទៅពិតជាមិនចាញ់ តារាសម្តែងក្នុងខ្សែភាពយន្តបែប Action នោះទេ។
កំឡុងពេលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាំអូឡាំពិក គេឃើញអត្តពលិកស្រី Kim Yeji បានទុកនូវតុក្កតាក្បាលតុក្កតាដំរីតូចមួយនៅជាប់ខ្លួន ដោយត្រូវបានគេរាយការណ៍ថានោះគឺជាជាអំណោយរបស់កូនស្រីអាយុ 5ឆ្នាំរបស់នាង។
ទិដ្ឋភាពដ៏គួរឲ្យស្រលាញ់ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតមានចោលការកោតសរសើរ និងបញ្ចេញនៅពាក្យស្លោកមួយនៅក្នុងបន្តាញសង្គម TikTok ថា “The mother is mothering!” ។