សហព័ន្ធកីឡាប្រដាល់ Kickboxing បានទទួលសិទ្ធិផ្តាច់មុខក្នុងការរៀបចំកីឡា Asian Kickboxing championship 2024 ដែលធ្វើឡើង ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងព្រឹត្តិការណ៍នោះ សហព័ន្ធប្រដាល់ Kickboxing បានរួមសហការណ៍ជាមួយក្រុមហ៊ុនខ្មែរ Beverages រួមជាមួយក្រុមហ៊ុន ហង្សមាស និង រស្មីហង្សមាស HDTY សម្រាប់ធ្វើការផ្សាយផ្ទាល់ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូរឡាំពិក ដោយមានកីឡាករចូលរួមជាង៦០០នាក់ ហើយពួកគេមកពី ២២ប្រទេសផ្សេងគ្នា ក្នុងនោះផងដែរក៏មានកីឡាករ កីឡាការនីខ្មែរមានចំនួន៦០នាក់ ផងដែរ។
សម្រាប់នៅក្នុងថ្ងៃបិទបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីរកថា តើកីឡាករកីឡាការនីប្រទេសណាដែលបានទទួលបានមេដាយមាសខ្លះ ក្នុងនោះកីឡាករកីឡាការនីកម្ពុជាយើងដែលជាម្ចាស់ផ្ទះក៍ទទួលបានមេដាយមាស ចំនួន៩គ្រឿងផងដែរ មានដូចជា ៖
ផ្នែកបុរស ផ្នែកនារី
១- កីឡាករ សុខ រិទ្ធ ៦- កីឡាការនី នៅ ស្រីពៅ
២- កីឡាករ ឆុង វិសាល ៧- កីឡាការនី ទូច ចាន់វត្តី
៣- កីឡាករ ខាំ ខ្លានាង ៨- កីឡាការនី ឆា ចាន់ដេង
៤- កីឡាករ ខាំ កូនខ្លា ៩- កីឡាការនី នួន ស្រីភីន
៥- កីឡាករ ហ៊ីម គឹមរៀង