ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២-ថ្ងៃសៅរ៏ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ ខួបលើកទី៣ នៃគុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ក្បាច់ដ៏ចំណាស់មួយនេះ មានភស្តុតាងនៅលើចម្លាក់នៃជញ្ជាំងប្រាសាទសម័យអង្គរ ដែលជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។
បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណ និងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្ដិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

ឆ្លៀតក្នុងឱកាសនេះ ឡេឌីស៍ សូមអបអរសាទរ ខួបលើកទី៣ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ខ្មែរ
English








