• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អបអរសាទរ ពិធីសម្ពោធដាក់ឲ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”

by Ken My
ច័ន្ទ សីហា 19th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ពិធីសម្ពោធដាក់ឲ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសដាក់អោយដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ចើញមកកំសាន្តនៅកម្ពុជា និងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា។

នៅក្នុងពិធីដាក់សម្ពោធអោយដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរនារសៀលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា និងតំណាងមកពីស្ថាប័នផ្សេង និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកប្រព័ន្ធបាគង សរុបប្រមាណ ៧៥០នាក់។

លោក រ័ត្ន​ សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា(ABC) បានលើកឡើងនៅក្នុងកម្មវិធីនេះថា វិស័យទេសចរណ៍ជាវិស័យមួយដ៏សំខាន់ និងមានសក្កដានុពលមួយនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងការស្តា និងលើកស្ទួយការអភិវឌ្ឍទេសចរណ៍ ជាពិសេស ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការកែទម្រង់ដ៏មុតស្រួចជាកញ្ចប់ដើម្បីជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ក៏ដូចជាការតភ្ជាប់ជើងយន្តហោះដោយត្រង់ពីគោលដៅទេសរណ៍ល្បីៗមកខេត្តសៀមរាប និងវិធានការផ្សេងៗទៀត សំដៅជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប អោយមានសន្ទុះងើបឡើងវិញ។ ចំណែកឯវិស័យធនាគារ និងហិរញ្ញវត្ថុ ក្រោមការដឹកនាំ ដោយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ រួមចំណែកផ្តល់ឥណទានប្រាក់កម្ចីលើវិស័យទេសចរណ៍ និងចូលរួមរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប។

វិស័យធនាគារនៅកម្ពុជា ថ្វីត្បិតតែមានការប្រឈមមួយចំនួនក៏អាចនៅបន្តភាពរឹងមាំ ភាពធន់ ព្រមទាំងបានចូលរួមដោះស្រាយ បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ។

កម្ពុជាមានផលិតផលទេសចរណ៍សម្បូរបែបរួមមាន ទេសចរណ៍បែបប្រវត្តិសាស្រ្ត ទេសចរណ៍បែបបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌  ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទេសចរណ៍កែច្នៃ ដែលជាគោលដៅ ទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជាយើង។ ដូច្នេះការដាក់ដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ នេះព្រៀបដូចជា ផលិតផលថ្មីមួយទៀតសម្រាប់ទាក់ទាញទេសចរណ៍បន្ថែមលើផលិតផលទេសចរណ៍ដែលមានស្រាប់។ ការនេះនឹងជួយអោយភ្ញៀវទេសចរកាន់តែមានភាពងាយស្រួល និងមានផាសសុខភាពតាមរយៈការប្រើប្រាស់ការទូទាត់បាគងទេសចរ(Bakong Tourist App) ភ្ញៀវបរទេសអាចរីករាយទៅនឹងការទូទាត់តាមរយៈ KH QR  ខណៈដែលពួកគេស្នាក់នៅ និងកំសាន្តនៅប្រទេសកម្ពុជានៃយើង។

ចំពោះលោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងក្នុងពិធីនេះថា ការជ្រើសរើសទីតាំងខេត្តសៀមរាបដើម្បីរៀបចំកម្មវិធីនេះឡើងពីព្រោះថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏សំខាន់ ឈានមុខប្រកបដោយភាពសម្បូរបែប និងបេតិកភណ្ឌវប្បធម៌ ដែលបានឆ្លុះបញ្ជាំងពីអរិយធម៌ខ្មែរ និងលើកស្ទួយកិតិនាមកម្ពុជា ក៏ដូជាផ្សព្វផ្សាយ ទាក់ទាញផ្ញៀវទេសចរពិភពលោកចាប់អារម្មណ៍មកទស្សនា។

ការអភិវឌ្ឍប្រព័ន្ទទូទាត់សងប្រាក់ជាការងារអទិភាពមួយក្នុងចំណោមការងារអទិភាពផ្សេងទៀតរបស់ធនាគារជាតិនៃកិម្ពុជាដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយនវានុវត្តន៍ សុវត្ថិភាព និងប្រសិទ្ធភាព សម្រួលការទូទាត់ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច ទាំងក្នុងប្រទេស និងក្នុងតំបន់។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រព័ន្ធបាគងមានមានសមាជិកសរុប ៧២គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០​បានដាក់អោយដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន១២ទៀត ដែលកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន ២២២លានប្រតិបត្តិការ ដោយក្នុងនោះ ៩៣លានប្រតិបត្តិការជាប្រាក់រៀល និង ១២៤ប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក និងមានទំហំគិតជាប្រាក់រៀលចំនួន ៧៧ទ្រីលានរៀល និងជាប្រាក់ដុល្លារអាម៉េរិក ៤៦ប៊ីលានដុល្លារអាម៉េរិក។

ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និង KH QR ទទួលការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជនដែលបានលើកទឹកចិត្តអោយធនាគារជាតិនៃកម្ពុជា បន្តអភិវឌ្ឍប្រព័ន្ធបាគងនៅជំហានបន្តបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីអោយប្រព័ន្ធបាគងអាចបំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ ធ្វើប្រតិបត្តិការទូទាត់តាមរយៈឌីជីថលប្រកបដោយបរិយាប័ន្ន។

ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ(Bakong Tourist App) និងប្រកាសដាក់អោយប្រើប្រាស់នៅពេលនេះ។ ការដាក់អោយដំណើរការកម្មវិធីទូទាត់បាគងទេសចរនាពេលនេះ​ មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជា អោយកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍ នៅកម្ពុជាតាមរយៈការជួយសម្រួលដល់ការទូទាត់ឌីជីថល លើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ចើញមកកំសាន្តនៅប្រទេសកម្ពុជា។ ​

 

 

Previous Post

ធ្វើដំណើរកំសាន្តទៅវិស្សមកាលបែបកីឡា រត់ម៉ារ៉ាតុង នៅទីកន្លែងទាំង 5 ក្នុងតំបន់អាស៊ី

Next Post

អង្គការសុខភាពពិភពលោក “WHO” បានប្រកាសអាស្ននជាសាកលចំពោះការរីករាតត្បាតជំងឺ Mpox សារជាថ្មី

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
អង្គការសុខភាពពិភពលោក “WHO” បានប្រកាសអាស្ននជាសាកលចំពោះការរីករាតត្បាតជំងឺ Mpox សារជាថ្មី

អង្គការសុខភាពពិភពលោក “WHO” បានប្រកាសអាស្ននជាសាកលចំពោះការរីករាតត្បាតជំងឺ Mpox សារជាថ្មី

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.