ចេក គឺជាប្រភេទផ្លែឈើចម្រុះ និងឆ្ងាញ់ពិសារ ហើយផ្ទុកទៅដោយអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាជាផ្លែឈើដែលងាយស្វែងរកបាន តម្លៃថោកសមរម្យ លើសពីនេះនៅក្នុងផ្លែចេកសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ការបូអ៊ីដ្រាត ថាមពល ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង…។
ចេកជាផ្លែឈើដ៏មានប្រជាប្រិយភាពចំពោះបណ្តាប្រជាជនទាំងអស់ជុំវិញពិភពលោក មិនថាកុមារ និងមនុស្សពេញវ័យ។ ពួកគេច្រើនតែបរិភោគជាអាហារសម្រន់ ប៉ុន្តែមិនដឹងទេថាផ្លែចេកផ្តល់អត្ថប្រយោជន៍ដល់សុខភាពសរីរាង្គកាយច្រើនកម្រិតណា។
អាហារូបត្ថម្ភនៅក្នុងផ្លែចេកមានដូចជា ៖
• កាឡូរី ៖ 105 kcal
• កាបូអ៊ីដ្រាត ៖ 27 ក្រាម
• ជាតិសរសៃ ៖ 3 ក្រាម។
• ម៉ង់ហ្គាណែស ៖ 0.319 mg (14% នៃ DV)
• ទង់ដែង ៖ 0.092 mg (10% នៃ DV)
• ប៉ូតាស្យូម ៖ 422 mg (9% នៃ DV)
• ម៉ាញ៉េស្យូម ៖ 31.9 mg (8% នៃ DV)
• Riboflavin ៖ 0.086 mg (7% នៃ DV)
• វីតាមីន B6 ៖ 0.433 mg (25% នៃ DV)
• Folate ៖ 23.6 mcg (6% នៃ DV)
• វីតាមីន C ៖ 10.3 mg (11% នៃ DV)
ផ្លែចេក សម្បូរទៅដោយវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមដែលពាក់ព័ន្ធនឹងប្រតិកម្មអង់ស៊ីមជាង 100 នៅក្នុងសារពាង្គកាយ ប្រព័ន្ធរំលាយអាហារដំណើរការល្អ ហើយប្រសិនបើអ្នកទទួលទានផ្លែចេកក្នុងអំឡុងពេលមានផ្ទៃពោះ វាបានចូលរួមក្នុងការអភិវឌ្ឍន៍ខួរក្បាលទារក និងមុខងារប្រព័ន្ធភាពសុំា។
ចេកក៏ជាប្រភពដ៏ល្អនៃសារធាតុរ៉ែ និងវីតាមីនផ្សេងៗ ជាពិសេសម៉ង់ហ្គាណែស (ជាសារធាតុរ៉ែមួយបានចូលរួមក្នុងការបង្កើតថាមពលកម្លាំងរាងកាយ ពង្រឹងសុខភាពឆ្អឹង រំលាយកំណកឈាមក្នុងសរសៃឈាម បង្កើនកូឡាំជែន និងគាំទ្រដល់ប្រព័ន្ធការពាររាងកាយទាំងមូល។
សុខភាពបេះដូង
ផ្លែចេកមាន ប៉ូតាស្យូម អាស៊ីដ Folate និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលទាំងនេះជួយទ្រទ្រង់ដល់សុខភាពបេះដូង។
បង្ការជំងឺមហារីក
ការស្រាវជ្រាវបានលើកឡើងថា Lectin ដែលជាប្រូតេអ៊ីនមានក្នុងផ្លែចេកអាចជួយបង្ការការលូតលាស់កោសិកាជំងឺមហារីកគ្រាប់ឈាម។ Lectin មានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការជួយកំចាត់ពពួករ៉ាឌីកាល់សេរីពីរាងកាយ ព្រោះកាលណារាងកាយមានពពួករ៉ាឌីកាល់សេរីច្រើន កោសិកាខូចខាតកាន់តែច្រើនដែលអាចបង្កឲ្យមានជំងឺមហារីក។
បង្កើនការចងចាំ និងគ្រប់គ្រងស្រ្តេស
ផ្លែចេកមានផ្ទុកនូវ Tryptophan ដែលជាអាស៊ីដអាមីណូអាចជួយថែរក្សាការចងចាំ បង្កើនសមត្ថភាពឈ្លាសវៃ និងគ្រប់គ្រងអារម្មណ៍ស្រេ្តសបានយ៉ាងល្អ។