ការចាប់ផ្តើមហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺជាសញ្ញាវិជ្ជមានដ៏ល្អ សម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ នឹងបានជម្រុញលើវិស័យទេសចរណ៍ ក៏ដូចជាវិស័យសេដ្ឋកិច្ច អោយកាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមរដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមហោះហើរសាកល្បងក្នុងស្រុក នៅថ្ងៃទី ៨ ខែសីហា២០២៤នេះ ដោយបានការឯកភាពពីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នហេត្ថារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះមានចំនួន៣ផ្នែកធំៗ គឺផ្លូវរត់ និងចំណតយន្តហោះ បានបញ្ចប់ការងារ១០០% ប្រព័ន្ធផ្លូវចុះចត និងវិទ្យុទាក់ទង ជាមួយយន្តហោះរួចរាល់១០០% ដោយឡែកអគ្គាទទួលអ្នកដំណើរសម្រេចបានប្រមាណ៩០% នឹងបញ្ចប់នៅពេលឆាប់ៗនេះ ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺស្ថិននៅក្នុងខេត្តកោះកុង ដែលត្រូវបានវិនិយោគក្នុងទឹកប្រាក់ ជិត៤ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅក្រោមការសាងសង់ដោយក្រុមហ៊ុននៃប្រទេសចិន ដែលមានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដោយទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។