ការនិយាយអំពីម៉ូតហ្វេសិន គេតែងផ្តោតសំខាន់ទៅលើការលាយបញ្ចូលគ្នានូវសម្លៀកបំពាក់ជាច្រើនតង់ ដើម្បីរំលេចនូវស្ទីលដែលខ្លួនចង់បាន និងទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។
គេបានដាក់និមិត្តសញ្ញាឱ្យនារីជាពិសេស គឺតំណាង “រ៉ូប-Dress” ប្រសិនបើនារីចង់ទទួលបានការកោតសរសើរ និងការផ្តល់តម្លៃក្នុងនាមជាស្រ្តី គឺនារីត្រូវជ្រើសរើសក្នុងការស្លៀករ៉ូប ប៉ុន្តែនេះគ្រាន់តែជាផ្នត់គំនិតពីអតីតកាលនោះទេ។
ក្នុងយុគសម័យបច្ចុប្បន្ននេះ នារីក៏អាចលេងស្ទីលជាមួយអាវយឺត ឆ្លុះបញ្ចាំងអំពីភាពទាក់ទាញ និងចាយសម្រស់យ៉ាងស្រស់ស្អាត អមដោយអាវយឺត តឺនុយជាមួយខោ ឬសំពត់ ថែមអាវធំក្រៅ និងបន្ថែមគ្រឿង Accessories (វែនតា មួក កាបូប ព្រមទាំងគ្រឿងអលង្ការ) ។
តស់! ក្រឡេកមើលស្ទីលលេថខ្លួនជាមួអាវយឺតដ៏សាមញ្ញ ប៉ុន្តែរំលេចសម្រស់មិនធម្មតា ៖