ពពួកអាហារកែច្នៃ និងភេសជ្ជៈកែច្នៃ ជាប្រភេទអាហារដែលបង្កឱ្យមានហានិភ័យចំពោះសុខភាពព្រោះអាហារទាំងនោះក្រពះត្រូវការពេលយូរដើម្បីរំលាយ បន្ទាប់ពីយើងទទួលទាន វាអាចនឹងមានឧជារសឆ្ងាញ់ ប៉ុន្តែក៏មានហានិភ័យច្រើនចំពោះសុខភាព ព្រោះថា ភាគច្រើនអាហារកែច្នៃ និងភេសជ្ជៈកែច្នៃ សុទ្ធតែប្រើប្រាស់សាររជាតិគីមី ដើម្បីរក្សាក្លិន ពណ៌ ដើម្បីឲ្យទុកបានយូរ។
ប្រភេទអាហារកែច្នៃ មានតាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីកាត់បន្ថយការខ្ជះខ្ជាយទិន្នផលក្រោយពេលប្រមូលផល ។លើសពីនេះអាចបង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយផងដែរ បន្ថែមពីនេះ បើយើងកែច្នៃវាបានត្រឹមត្រូវកឺជួយបង្កើនសោភ័ណភាព អាហារមានរសជាតិឆ្ងាញ់ រក្សាទុកឱ្យបានយូរនិងមានសុវត្ថិភាក្នុងការបរិភោគ។
អាហារកែច្នៃគ្មានផ្ទុកជាតិសរសៃឡើយ ដែលនេះហើយជាមូលហេតុដែលងាយនឹងធ្វើឱ្យអ្នកជួបប្រទះបញ្ហាទល់លាមក ក៏ដូចជាហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ក្រៅពីជំងឺមហារីកពោះវៀនធំហើយនោះ ការទទួលទានអាហារកែច្នៃជាប្រចាំក៏បង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទផ្សេងទៀតផងដែរ។

បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។ ប៉ុន្តែការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ប្ដូរទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រឡប់ហើយត្រូវបានដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត។ ដូចជា ៖
- បន្ថែមសារធាតុគីមីពណ៌(ដែលនិយាយឲ្យស្រួលស្ដាប់ហៅថា លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌បានល្អ
- ថែមមេថែមម្សៅ ដើម្បីដំឡើងបរិមាណ
- បន្ថែមរសជាតិ ដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់
- ថែមសារធាតុគីមី ដើម្បីរក្សារទុកបានយូរជាដើម ។ល។
• អាហារដែលសម្បូរជាតិខ្លាញ់ច្រើន ធ្វើឲ្យកើនឡើងជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ បង្កឱ្យអ្នកដុះក្បាលពោះនិងប៉ះពាល់ដល់ចរន្តឈាមរត់ទៅកាន់បេះដូង។
• អាហារសម្បូរជាតិម្សៅ បានបង្កឱ្យមានជាតិស្ករកើនឡើងក្នុងរាងកាយ បន្ទាប់ពីយើងទទួលទានអាហារប្រភេទនេះ។
អាហារប្រភេទនេះ លោកអ្នកមិនគួរទទួលទានជាប្រចាំនោះទេ ព្រោះថាវាមិនត្រឹមតែធ្វើឱ្យរាងកាយឡើងជាតិស្ករនោះទេ ថែមទាំងជម្រុញឱ្យយើងប្រឈមនឹងបញ្ហាធាត់ខ្លាំងថែមទៀតផង។ដូច្នេះដើម្បីការពារសុខភាពឲ្យល្អប្រសើរ កុំទទួលទានអាហារកែច្នៃច្រើនពេក៕
ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ទើបល្អ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។