មនុស្សគ្រប់រូបតែមានបំណងប្រាថ្នាទទួលបានសុខភាពស្បែកដែលស្អាត គ្មានការឡើងរោលរមាស់ ឬកើតមុនជាដើម ហើយលើសពីនេះទៅទៀតសក់ និងក្រចកមានសុខភាពល្អក៏ជារឿងសំខាន់ផងដែរ នេះសំដៅទៅលើ “សក់ក្រាស់ល្អ មិនសូវជ្រុះ និងក្រចកដៃជើងរឹងមាំ មានសភាពសថ្លាពីខាងក្នុង ព្រមទាំងមិនងាយពុកផុយបាក់”។
មិនថាស្រ្តី ឬបុរសនោះទេ ការយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនគឺជារឿងចាំបាច់បំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ង… មនុស្សជាច្រើនតែងយកចិត្តទុកដាក់ខ្លាំងទៅការថែរក្សាសម្រស់ពីខាងក្រៅដោយផលិតផលផ្សេងៗ ប៉ុន្តែតើអ្នកដឹងទេ? ការថែទាំសុខភាពសម្រស់ពីខាងក្នុងក៏ជារឿងសំខាន់ ដោយការបញ្ចូលសារធាតុបំប៉នតាមរយៈរបបអាហារ រួមមាន វីតាមីន ប្រូតេអ៊ីន សារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ខាងក្រោមនេះ គឺជាកំពូលអាហារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពស្បែក ក្រចក និងសក់ សម្បូរទៅដោយសារធាតុចិញ្ចឹម និងបំប៉នដល់រូបរាងកាយផងដែរ ៖
ផ្លែប៊ឺរ Avocado
វាមិនត្រឹមតែជាប្រភេទផ្លែឈើដែលមានរសជាតិឆ្ងាញ់បុណ្ណោះទេ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ច្រើនដ៏លើសលប់ចំពោះសុខភាពសរីរាង្គកាយ។ ផ្លែបឺរ ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៩ មានតួនាទីក្នុងការរក្សាស្រទាប់ខាងលើនៃស្បែករបស់អ្នកឱ្យមានជាតិសំណើម មិនស្ងួត ឬប្រេះស្រកាឡើងក្រហម។ ម្យ៉ាង វាក៏មានផ្ទុកនូវវីតាមីន E ជាសារធាតុសំខាន់ចំពោះសក់របស់អ្នក។
ផ្លែការ៉ុត
ការ៉ុតផ្ទុកនូវសារធាតុ Beta-carotene ច្រើនដែលអាចជួយឲ្យសក់ និងក្រចកមានការដុះលូតលាស់ល្អ ហើយមានសភាពក្រាស់មិនងាយបាក់ពុកផុយ។ បន្ថែមពីនេះ ការ៉ុតត្រូវបានគេទទួលស្គាល់ថា វាជាប្រភេទបន្លែមួយមុខដែលអាចចូលរួមកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម។
ត្រីសាល់ម៉ុន
ត្រីសាម៉ុន គឺល្អបំផុតសម្រាប់សុខភាពស្បែក និងសក់ ពីព្រោះត្រីប្រភេទនេះមានផ្ទុកទៅដោយប្រូតេអ៊ីន អាស៊ីដអូមេហ្គា-៣ ជាតិដែក និងវីតាមីន B12 ដែលអាចជួយការពារស្បែកពីការបំផ្លាញកម្តៅព្រះអាទិត្យ និងជួយទ្រទ្រង់ដល់សុខភាពស្បែកក្បាល។ ហើយជាតិប្រូតេអ៊ីននៅក្នុងសាច់ត្រីសាម៉ុនក៏អាចជួយកម្ចាត់បញ្ហាសក់ជ្រុះបាន ផងដែរ។
ប៉េងប៉ោះ
ប៉េងប៉ោះ មានផ្ទុកទៅដោយវីតាមីន C និងសមាសធាតុមួយចំនួនដូចជា Carotenoids, Lycopene និង Beta-carotene ដែលជួយបង្កើនរនាំងការពារស្បែកពីការរលាកដោយកម្តៅយូវីព្រះអាទិត្យ។
ទឹកដោះគោ
ជាប្រភពនៃនិងវីតាមីនD ដែលមានប្រសិទ្ធភាពជួយឲ្យក្រចករឹងមាំ និងសក់ដុះលូតលាស់បានក្រាស់ល្អ។ ចំណែកឯទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប ក៏អាចផ្តល់ជាតិកាល់ស្យូមដល់ររាងកាយ។