កីឡាករ អេវីរៈ ខាំឈីតភូថង(ម៉ឺន មេឃា) ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(អាជីព) ទម្ងន់ ៦៥គីឡូក្រាម ក្រោយយកឈ្នះកីឡាករ លឹម សុខលាង (អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១) នៃព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ។
អេវីរៈខាំឈីតភូថង ជាកូនប្រុសសំណព្វចិត្តស្ដេចប្រដាល់គុនខ្មែរ លោកអេ ភូថង និងអ្នកស្រី សាំង សុម៉ាលី ក្រោយគេប្រកួត យុទ្ធគុនចម្រុះខ្មែរបុរាណ យកឈ្នះកីឡាករ
ទី១កីឡាករ ឡុង ឡា (១៨.១០.២០២៤)
ទី២កីឡាករ រិន សារ័ត្ន (១៩.១០.២០២៤)
និងទី៣កីឡាករ លឹម សុខលាង (២០.១០.២០២៤ ក្នុងវគ្គផ្តាច់ព្រាត់)
គាត់អាចប្រកួតបានគ្រប់វិញ្ញាសាប្រយុទ្ធគ្រប់ទម្រង់ ហើយទទួលបានជោគជ័យទៀតផង ។
គុនខ្មែរ ( ម្ចាស់ខ្សែក្រវាត់ពីអូស្ត្រាលី និង ផ្សេងៗ)
ឃីកបុកស៊ីង ( ៣ ប្រកួតទាំងក្រៅប្រទេស មិនទាន់ចាញ់ )
សកល ( មេដាយមាសថ្នាក់ជាតិ )
វ៉ូវីណាម ( មេដាយមាសស៊ីហ្គេម)
MMA ( មេដាយប្រាក់ AMMA ទ្វីបអាស៊ី )
យុទ្ធគុនខ្មែរចម្រុះខ្មែរបុរាណ ( មេដាយមាស)៕