• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អ្នកច្នៃម៉ូដ និង​គ្រូ​បង្ហាត់ម៉ូដែល អូលីវ៉ា គង់ ត្រៀម​​នាំ​យក​វប្បធម៌ខ្មែរ​ទៅ​ចូល​រួម​មហោស្រពទីក្រុង Cannes

by vannakkumnith DUM
ច័ន្ទ មេសា 29th, 2024
in កម្សាន្ត, តារា, ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ដែល​ជា​អ្នក​ច្នៃម៉ូត ព្រម​ជា​គ្រូ​បង្ហាត់ម៉ូដែល​មួយ​រូបកំពុងមានកេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​បំផុត​ក្នុង​មហោស្រពភាពយន្តទីក្រុងកាន​ Cannes Film Festival 2024 នៅ​ប្រទេស​បារាំង ដែល​ជា​កម្មវិធី​ដ៏មានកិត្យានុភាព​មួយ​របស់​ពិភព​លោក។

អូលីវ៉ា បាន​ប្រកាស​ដំណឹង​នេះនៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ហើយ​ក៏​មាន​មិត្តភ័ក្ដិ សិល្បករ​ជាច្រើនបាន​ចូល​រួមអបអរព្រោះថា អ្វីដែល គ្រូម៉ូដែល​រូប​នេះ​សម្រេច​បាន មិន​ត្រឹម​ជាមុខមាត់​របស់​សាមីខ្លួន​នោះ​ទេ ប៉ុន្តែ​ជា​មុខ​មាត់​របស់​ប្រជាជាតិខ្មែរ​ទាំង​មូល។

មហោស្រពភាពយន្តទីក្រុងកាន​ ឬ Cannes Film Festival 2024 គឺ​ជា​កម្មវីធី​ជួបជុំ​ដ៏​ធំ​របស់​សិល្បករ​មក​ពី​វិស័យ​ភាពយន្ត និង​ Fashion ជាដើម។ មាន​តែ​សិល្បករ​ដែល​មាន​ស្នាដៃលេចធ្លោ ក៏ដូច​ជា​មាន​កេរ្តិ៍ឈ្មោះ​តាម​ប្រទេស​នីមួយ​មកពីជុំវិញពិភព​លោក​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​មក​ដើរ​លើ​កម្រាល​ព្រំក្រហម​ដ៏​មាន​កិត្តិយស។

ម៉ែន សីហា គឺ​ជា​សិល្បករ​ម្នាក់​នៅក្នុង Fashion Industry របស់​កម្ពុជា ដែល​ទទួល​បាន​កិត្តិយស​នេះ។ នៅ​មុន​នេះ អូលីវ៉ា បាន​ទទួល​អ៊ីម៉ែល​ពី MODA ដែល​ជា ភ្នាក់ងារ​ល្បី​ឈ្មោះ​នៅ​តំបន់​អឺរ៉ុប និង​ជា​តំណាង​ក្រុម​រៀប​ចំ Cannes Film Festival 2024 បាន​​​ផ្ញើ​សារ​មក​អញ្ជើញ​រូប​លោក ​ឲ្យ​ចូល​រួម​កម្មវិធី​កម្រិតពិភព​លោក​នេះ។ អ្នក​ច្នៃ​ម៉ូតកម្ពុជា ប្រាប់​ថា ទទួល​បាន​សារ​ភ្លាម លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ហើយ​ក៏​បាន​ព្យាយាម​ទំនាក់ទំនង​​ទៅ​ភាគីផ្សេង​ទៀត​ដែលជាប់​ពាក់ព័ន្ធ​ ដើម្បី​បញ្ជាក់។ ជា​លទ្ធផល លោក បាន​ប្រាកដថា ទទួល​បាន​ការ​អញ្ជើញ​ពិតមែន។

ថ្លែង​ប្រាប់ ឡេឌីស៍ សីហា ឬ អូលីវ៉ា លើក​ឡើង​ថា “សប្បាយចិត្តណាស់ វា​​គឺ​ជា​ក្ដី​ស្រមៃក្លាយ​ជា​ការ​ពិត…”។ អ្នក​ខេត្តពោធិសាត់​រូប​នេះ បាន​ត្រៀម​សំលៀកបំពាក់​ជា​ច្រើន​ឈុត​តំណាង​ឲ្យ​សិល្បៈវប្បធម៌ និង​សម្បត្តិ​របស់​ខ្មែរ ដក​ស្រង់​ពី​រឿង “កូរសមុទ្រ​ទឹក​ដោះ” និង​​អត្ថន័យ​នៃ​ការ​កកើត​ផែនដី។ “ខ្ញុំសូមសន្យាថានឹងនាំយកកម្ពុជាទៅកាន់ពិភពលោក ឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់ពីប្រទេសកម្ពុជារបស់យើងឲ្យកាន់តែច្រើន”។ អូលីវ៉ា ថ្លែង។

តាម​គម្រោង Cannes Film Festival 2024 នឹង​រៀប​ចំធ្វើ​នៅ​ថ្ងៃ​ទី ២៥ ឧសភា ហើយ អូលីវ៉ា គង់ នឹង​ចាកចេញពីកម្ពុជា នៅ​ថ្ងៃ​ទី ១០ ឧសភា។ ១០ថ្ងៃ បន្ទាប់​ពី​បញ្ចប់​បេសកកម្មផ្សព្វផ្សាយស្នាដៃ និង​សិល្បៈ​វប្បធម៌ខ្មែរ ព្រម​ទាំង​ដើរ​កម្សាន្ត​​លើ​ដីអឺរ៉ុប អូលីវ៉ា នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​ព្រឹ​កថ្ងៃ​ទី ២៧ ខែឆ្នាំដដែល។

អូលីវ៉ា គង់ គឺ​ជា​អ្នកច្នៃម៉ូត និង​គ្រូបង្ហាត់​ម៉ូដែល​ល្បី​ឈ្មោះ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​របស់​កម្ពុជា។ ក្រៅ​ពី​បទ​ពិសោធន៍​នៅ​ក្នុង​ស្រុក លោក​ធ្លាប់​ចេញ​​បេសកកម្ម​ការងារទៅអន្តរជាតិច្រើនទៀត​អំពី Fashion and Model នៅ​វៀតណាម ម៉ាឡេស៊ី អ៊ីតាលី និង​ចុងក្រោយ​នេះ ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ បទពិសោធន៍​ការងារ​របស់​លោក ​នឹង​កត់​ត្រា​ចូល​អំពី​ទឹកដីបារាំង ក្នុង​កម្មវិធី Cane Film Festival 2024 ថែម​ទៀត៕

Tags: Cannes Film Festival 2024Oliva Kong-ម៉ែន សីហា
Previous Post

មុនជ្រើសរើសផលិតផលថែរក្សាស្បែក… អ្នកគួរស្វែងយល់អំពីសារធាតុផ្សំ និងប្រសិទ្ធិភាពជាមុនសិន!

Next Post

ម្ដាយ​ឪពុក ត្រូវ​តាម​ដានសុខភាពកូនៗ តាម​បញ្ហាទាំង​នេះ ​ដែល​កើត​មាន​ពេល​ស្ថិតក្នុងដំណេក

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ម្ដាយ​ឪពុក ត្រូវ​តាម​ដានសុខភាពកូនៗ តាម​បញ្ហាទាំង​នេះ ​ដែល​កើត​មាន​ពេល​ស្ថិតក្នុងដំណេក

ម្ដាយ​ឪពុក ត្រូវ​តាម​ដានសុខភាពកូនៗ តាម​បញ្ហាទាំង​នេះ ​ដែល​កើត​មាន​ពេល​ស្ថិតក្នុងដំណេក

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.