អ្នកនាង ញ៉ា គឹមម៉ូលីនី គឺជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ ដែលទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត។ កើតក្នុងគ្រួសារជាងកាត់ដេរសម្លៀកបំពាក់ តាំងពីវ័យ ១៥ឆ្នាំមក អ្នកនាងមានសមត្ថភាព យល់ដឹងពីប្រភេទសាច់ក្រណាត់ដែលអាចប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទៅលើម៉ូដសម្លៀកបំពាក់ផ្សេងៗគ្នា ក្រៅពីនេះអ្នកនាងក៏មានទេពកោសល្យក្នុងការឌិន និងការដេរម៉ូដដោយខ្លួនឯងយ៉ាងប៉ិនប្រសប់ថែមទៀតផង។
អ្នកនាង ម៉ូលីនី បានចំណាយពេលវេលាជាច្រើនក្នុងការខិតខំសិក្សាស្រាវជ្រាវព័ត៌មាន ក៏ដូចជាដំណោះស្រាយបញ្ហានានា ដើម្បីដុសខាត់ជំនាញឲ្យក្លាយខ្លួនជាអ្នកច្នៃម៉ូដ និងបានក្លាយជាស្ថាបនិកមួយរូបនៃម៉ាកសម្លៀកបំពាក់ Lyny&Po ។

គួររំលឹកផងដែរថា ម៉ាកសម្លៀកបំពាក់ Lyny&Po សម្រាំងយ៉ាងយកចិត្តទុកដាក់រាប់តាំងពីចំណុចផ្តើមរហូតដល់លទ្ធផលសម្រេច សម្រាប់ស្ត្រី និងយុវវ័យ ដែលស្រឡាញ់ស្ទីលបែប ថ្លៃថ្នូរ ស៊ីវិល័យ និងអេឡេហ្គង់។