បញ្ហាឈឺឆ្អឹងខ្នងផ្នែកខាងក្រោមចិតត្រគាក មិនមែនជារឿងចម្លែកទេចំពោះស្ត្រីមានផ្ទៃពោះនោះទេ ប៉ុន្តែប្រសិនបើអ្នកម៉ាក់មិនបានដឹងអំពីវិធីសាស្រ្តសម្រាលការឈឺចាប់ទេ វាអាចក្លាយជារឿងរំខានទៅវិញ។
នៅពេលដែលស្ត្រីពរពោះរូបរាងកាយនឹងមានការផ្លាស់ប្តូរជាច្រើន ជាពិសេសត្រង់ផ្នែកពោះ ឡើងទម្ងន់ និងមានការផ្លាស់ប្តូរអ័រម៉ូន ដែលទាំងនេះគឺជាមូលហេតុចម្បងបណ្តាលប៉ះពាល់ឆ្អឹងខ្នងយ៉ាងខ្លាំង។ រីកចម្រើនតាមរយៈការមានផ្ទៃពោះរបស់នាង ឡើងទម្ងន់ និងឆ្លងកាត់ការផ្លាស់ប្តូរអ័រម៉ូន ដែលទាំងពីរនេះអាចប៉ះពាល់ដល់ឆ្អឹងខ្នង បណ្តាលឱ្យឈឺខ្នង។
1. ការឡើងទម្ងន់ ៖ ការឡើងទម្ងន់គឺជាកត្តាចម្បង ព្រោះនៅក្នុងផ្ទៃគឺត្រូវផ្ទុកទម្ងន់មនុស្សម្នាក់ទៀត ដូច្នេះពោះកាន់តែរីកធំដែលជាហេតុផ្នែកពោះ និងត្រគាករបស់អ្នកមានទម្ងន់ធ្ងន់ទ្វេដង។
2. អារម្មណ៍តានតឹង ៖ ស្ថានភាពនៃផ្លូវអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះក៏អាចជាផ្នែកមួយផងដែរ ខណៈពេលដែលទម្ងន់នៃពោះកំពុងតែធ្ងន់បន្តិចម្តងៗ ហើយស្រ្តីកើតមានអារម្មណ៍តានតឹងខ្លាំង វាអាចជះឥទ្ធិពលបន្ថែមទៅលើឥរិយាបថហើយបណ្តាលឱ្យតឹងសាច់ដុំ វាអាចធ្វើអោយវាកាន់តែអាក្រក់ទៅៗ។
ការឈឺឆ្អឹងខ្នងផ្នែកខាងក្រោម ជាធម្មតាចាប់ផ្តើមនៅត្រីមាសទី 2 នៃការមានផ្ទៃពោះ នៅពេលដែលទារកដែលកំពុងលូតលាស់ និងស្បូនចាប់ផ្តើមរីកធំទៅៗ។
វិធីសាស្ត្រងាយៗខាងក្រោម ដើម្បីបំបាត់ការឈឺឆ្អឹងខ្នងអំឡុងមានផ្ទៃពោះ ៖
• ធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំខ្នង
• ចៀសវាងការឈរ និងអង្គុយយូរៗពេក និងចៀសវាងការអង្គុយកោងចុះក្រោមខ្លាំង ម្យ៉ាងសូមប្រុងប្រយ័ត្នចំពោះឥរិយាបថប្រចាំថ្ងៃរបស់អ្នកនៅពេល ដើរ ឈរ អង្គុយ និងពត់ខ្លួនប្រាណដោយយកចិត្តទុកដាក់
• ស្អំកញ្ចប់ទឹកត្រជាក់ ឬទឹកក្តៅ ដើម្បីកាត់បន្ថយការឈឺចាប់បានមួយកម្រិត
• ផ្អាកពាក់ស្បែកជើងកែងចោត ឬស្បែកជើងកែងខ្ពស់ខ្លាំងក្នុងអំឡុងពេលពរពោះ
• ចៀសវាងការគេងផ្ងារ ឬត្រង់ (គេងដោយប្រើខ្នងជាប់នឹងពូក) សូមគេងផ្អៀងទៅចំហៀងខាងឆ្វេង ឬស្តាំ
• ធ្វើការម៉ាស្សាថ្នមៗនៅតំបន់ដែលចុករោយ
• ប្រសិនបើស្ត្រីមានអាការឈឺចុកចាប់ខ្លាំងរហូតមិនអាចទ្រាំទ្របាន សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យសម្ភពដើម្បីពិគ្រោះយោបល់ក្នុងការទទួលការព្យាបាលតាមបែបវេជ្ជសាស្ត្រ ឬការញុំាថ្នាំបំបាត់ការឈឺចាប់