ប្រទេសកូរ៉េខាងត្បូងគឺជាទឹកដីនៃសម្រស់ធម្មជាតិដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ វាពិតជាមានភាពដ៏គួរអោយទាក់ទាញសម្រាប់តំបន់ទេសចរណ៍បែបធម្មជាតិទាំងនេះ និងនៅមានតំបន់ផ្សេងៗជាច្រើនទៀតដែលមានភាពស្រស់ស្អាតនៅក្នុងប្រទេសកូរ៉េ។ ខាងក្រោមនេះជាតំបន់ទេសចរណ៍បែបធម្មជាតិ ទាំង៨ ដែលបានធ្វើការបង្ហាញជូននៅខាងក្រោមនេះ៖
1- Changwon’s Cherry Blossoms ៖ វាគឺជាទីន្លែងដែលធំបំផុតរបស់ Changwon ហើយមានភាពល្បីល្បាញជាខ្លាំងនៅក្នុងប្រទេសកូរ៉េ ដែលមានការទាក់ទាញភ្ញៀវជាច្រើនមកពីបណ្តាប្រទេសផ្សេងៗ មកលេងកម្សាន្ត ក៏ដូចជាបានចូលរួមក្នុងកម្មវិធីបុណ្យ Jinhae Gunhangie ដែលជាពិធីបុណ្យនិទាឃរដូវដ៏ធំបំផុតរបស់ប្រទេសកូរ៉េ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ ២លាននាក់ជារឿងរាល់ឆ្នាំផងដែរ។
2- Cheongsando’s Rapeseed Flower Fields ៖ គឺជាកោះមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដោយមានទេសភាពដ៏ស្រស់បំព្រង មានខ្យល់បរិសុទ្ធ អមអោយផ្ការីកស្រស់បំព្រងគួរជាទីគយគន់ ដែលធ្វើអោយអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពនៃតំបន់ Cheongsando នេះ។ វាជាកន្លែងធម្មជាតិមួយនៅអាស៊ី ហើយវាត្រូវបានផ្តល់ជូនដល់ទស្សនាសប្បាយរីករាយ និងការដើរលេងកម្សាន្តនៅតាមដងផ្លូវលំដែលកាត់តាមវាលស្រែ ដែលមានចម្កាផ្កា និង ធ្វើដំណើរឡើងភ្នំ អមដោយទេសភាពស្រស់ស្អាតនៅតំបន់នោះ។
3- Seoraksan National Park ៖ នេះជាឧទ្យានជាតិដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ហើយបានលាតសន្ធឹងលើទីក្រុងចំនួន៤ រួមាន Seokcho, Inje, Goseong និង Yangyang។ វាជាកន្លែងដែលមានទេសភាពដ៏ស្អាតបំផុតមួយដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងការមកកម្សាន្តលេងយ៉ាងសប្បាយនៅតំបន់ ដែលមានភាពល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ។
4- Boseong’s Green Tea Fields ៖ លោកអ្នកបានឃើញហើយនូវរូបភាពនេះ បានលាតសន្ធឹងយ៉ាងវែង និងមានពណ៌ខៀវខ្ចីគួរជាទីគយគន់ ហើយនេះគឺជាចម្ការតែដ៏ធំបំផុតរបស់កូរ៉េ។ ចាប់ពីខែឧសភា ដល់ខែសីហា តំបន់ដែលមានទេសភាពដ៏ខៀវស្រងាត់នេះ ពិតជាស្រស់ស្អាត និងពេញនិយមបំផុតសម្រាប់ អ្នកមកទស្សនាកម្សាន្តនៅតំបន់ចម្ការតែបៃតងនេះផងដែរ។
5- Jirisan National Park ៖ នេះជាឧទ្យានជាតិដ៏ចំណាស់ជាងគេបំផុតរបស់ប្រទេសកូរ៉េ ដែលឧទ្យានជាតិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ហើយវាបានគ្របដណ្តប់លើផ្ទៃដី ១១៩,៣៥០ ហិចតា។ ឧទ្យាននេះមានភាពល្អឥតខ្ចោះនៅគ្រប់ពេលវេលានៃឆ្នាំនីមួយៗ ហើយវាល្អបំផុតគឺនៅរដូវស្លឹកឈើជ្រុះ។ លោកអ្នកនឹងទទួលបាននូវភាពសប្បាយរីករាយជាមួយដំណើរកម្សាន្តនៅតំបន់ឧទ្យានដ៏ស្រស់ស្អាតមួយនេះផងដែរ។
6- Juwangsan National Park ៖ បើប្រៀបធៀបទៅនឹង Seoraksan និង Jirisan ឧទ្យានជាតិ Juwangsan នេះគឺមានទំហំតូចជាងគេ ប៉ុន្តែវាជាកន្លែងមួយដ៏ល្បីល្បាញមួយដែលមានទេសភាពដ៏អស្ចារ្យ បែបធម្មជាតិ ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរដែលបានទៅទស្សនានៅតំបន់នោះ។ ហើយលក្ខណៈពិសេសបំផុតទៀតនោះគឺ ច្រាំងថ្មភ្នំ Juwangsan ទឹកជ្រោះ និងស្រះទឹក Jusanji ដែលមានភាពអស្ចារ្យបំផុតនៅតំបន់នោះផងដែរ។
7- Gyeongju’s Pink Muhly Field ៖ វាលស្មៅពណ៌ផ្កាឈូកកំពុងទាក់ទាញ់ការចាប់អារម្មណ៍ ដែលជាតំបន់ទេសចរណ៍ថ្មីមួយរបស់ប្រទេសកូរ៉េ។ វាមានពណ៌ផ្កាឈូកដ៏ចម្លែក ដោយមើលទៅមានភាពស្រស់ស្អាត និងមានមនុស្សជាច្រើនបានចែកចាយនៅលើបណ្តាញសង្គម ដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅនឹងពណ៌ដ៏ប្លែកមួយនេះ។ ហើយកន្លែងនេះក៏ជាកន្លែងដែលពេញនិយមបំផុតរបស់ប្រទេសកូរ៉េផងដែរ។
8-Jeju Island ៖ គឺជាកោះដែលជាទីកន្លែងដ៏អស្ចារ្យមួយ ហើយពិតជាមិនគួរមើលរំលង ប្រសិនបើលោកអ្នកបានទៅលេងនៅប្រទេសកូរ៉េ។ Jeju ដែលជាកោះធំមួយក្នុងចំណោមកោះជាច្រើនទៀតរបស់ប្រទេសកូរ៉េ ដែលជាកន្លែងសម្រាប់វិស្សមកាល មួយដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបែបសម្រស់ធម្មជាតិ ហើយត្រូវបានគេស្គាល់ថាជាតំបន់ជនបទដ៏ស្រស់ស្អាតមួយនៅក្នុងប្រទេសកូរ៉េ។