នៅពេលណាដែលអ្នកមានបញ្ហាស្មុគស្មាញខ្លាំង ហើយមិនបានយកចិត្តទុកដាក់សម្រាប់ខ្លួនឯង តើអ្នកត្រូវរកវិធីដោះស្រាយយ៉ាងណាសម្រាប់សម្រស់រូបរាងកាយ និងត្រូវបង្កើនការយកចិត្តទុកដាក់យ៉ាងដូចម្តេចខ្លះចំពោះសុខភាពស្បែករបស់អ្នកផ្ទាល់?
សូមអ្នកជ្រាបចុះថា បើទោះមានផលិតផលថែរក្សាស្បែកជាច្រើននៅលើទីផ្សារដែលអ្នកអាចជ្រើសយកមកប្រើប្រាស់ ប៉ុន្តែគ្មាអ្វីល្អជាជាងការយកចិត្តទុកដាក់ ថែរក្សាតាមវិធីសាស្រ្តធម្មជាតិឡើយ សាកល្បងយកចិត្តទុកដាក់ចំពោះខ្លួនតាមរយៈ របបអាហារតុល្យភាព ធ្វើលំហាត់ប្រាណ ឬ បែងចែកពេលវេលាឱ្យត្រឹមត្រូវ… ។
ខាងក្រោមនេះ ឡេឌីស៍សូមជម្រាបជូនប្រិយមិត្តឱ្យបានជ្រាបអំពីវិធីសាស្រ្ត ធ្វើយ៉ាងណាដើម្បីឱ្យស្បែករបស់អ្នកវិលទៅរកភាពភ្លឺរលោងឡើងវិញ៖
1. ការបរិភោគ និងការតមអអាហារត្រូវតែមានតុល្យភាព។ នេះជាវត្ថុបំណងដ៏ប្រសើរដែលជួយធ្វើឲ្យរូប កាយរបស់អ្នកជួយឱ្យស្បែកកាន់តែភ្លឺរលោងឡើងថែមទៀត។ ប្រសិនបើអ្នកបរិភោគអាហារដែលមានជាតិ ខ្លញ់ ហើយមិនបានគិតដល់អំពីស្បែករបស់អ្នកនោះ ក៏ប្រាកដជានឹងនាំឱ្យស្បែកកើតមានបញ្ហាផងដែរ។ ដូច្នេះ សូមអ្នកផ្តល់ការយកចិត្តទុកដាក់ដល់ស្បែកនៃរូបកាយរបស់អ្នកតាមរយៈការបរិភោគអាហារឱ្យបានត្រឹមត្រូវក៏ដើម្បីសុខភាពនៃស្បែកផងដែរ។
2. អ្នកគួរណាស់តែគេងឱ្យបានពី 7 ទៅ 8 ម៉ោងជារៀងរាល់រាត្រី។ ករណីបាត់បង់ការទទួលទានដំណេក (ការអត់ងងុយ) នឹងបង្ហាញឲ្យឃើញពីរង្វង់ខាងក្រោមភ្នែក (រង្វង់ភ្នែក) របស់អ្នកឡើងជាំ។ ការសម្រាកគ្រប់ម៉ោងត្រឹមត្រូវមានផលប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយរបស់អ្នក។
3. អ្នកត្រូវផឹកទឹកឲ្យបានពី 6 ទៅ 8 កែវជាប្រចាំថ្ងៃ ដើម្បីឱ្យស្បែករបស់អ្នកមានជាតិសំណើមជាប់ជានិច្ច។ បន្ថែមពីនេះ អ្នកគួរតែចែករំលែកពេលផឹកទឹកជាប្រចាំថ្ងៃឱ្យបានច្រើន ដើម្បីធ្វើឲ្យរូបកាយងាយនឹងទទួលយកជាតិទឹកទៅតាមសម្រួល។
4. បែងចែកពេលវេលាសំរាប់ធ្វើលំហាត់ប្រាណឱ្យបាន ទៀងទាត់។ ការធ្វើលំហាត់ប្រាណនឹងធ្វើឲ្យដំណើរ ឈាមរត់ប្រព្រឹត្តទៅបានប្រសើរ ព្រមទាំងធ្វើឲ្យរូប កាយរបស់អ្នកកាន់តែមានសុខភាពល្អថែមទៀត។
5. អ្នកត្រូវតែដកដង្ហើមស្រូបយកខ្យល់អាកាសធម្មជាតិឱ្យ បានគ្រប់គ្រាន់ ប៉ុន្តែក៏មិនគួរអូសបន្លាយពេលឱ្យប៉ះ ខ្យល់ និងប៉ះអាកាសធាតុត្រជាក់យូរពេកនោះទេ។
6. ចៀសវាងកុំឲ្យប៉ះពាល់ពន្លឺថ្ងៃច្រើនពេក ព្រោះតែក្តី អន្តរាយពិតជានឹងអាចកើតមានឡើង ដោយសារតែ កោសិកាស្បែកអាចស្លាប់បាន។ ក្តីអន្តរាយរបស់ស្បែក បណ្តាលឡើងដោយសារកាំរស្មីអ៊ុលត្រាវីយ៉ូឡេ។
7. ជានិច្ចកាលត្រូវពាក់វ៉ែនតាការពារពន្លឺថ្ងៃ ចៀសវាង ការខំបើកភ្នែកព្រឹមៗ ព្រោះតែចាំងពន្លឺខ្លាំងពេក។
8. កុំព្យាយាមដាក់ខ្លួនឯងនៅក្នុងស្ថានភាពអារម្មណ៍តានតឹង (ស្រ្តេស) ខ្លាំងពេក… ព្រោះវាអាចប៉ះពាល់ទាងសុខភាពផ្លូវចិត្ត និងជះឥទ្ធិពលដល់សុខភាពរូបរាងកាយផងដែរ។
9. ត្រូវធ្វើយ៉ាងណាងូតទឹកសម្អាតរូបកាយឱ្យបានស្អាតឱ្យបាន 2 ដងក្នុងមួយសប្តាហ៍ ដើម្បីកំចាត់ចោលកោសិកាស្បែកកខ្វក់ ឬកោសិកាដែលបានងាប់ទៅហើយនោះ។
10. អ្នកត្រូវតែបង្កើនការថែរក្សាស្បែក ដើម្បីធ្វើឱ្យស្បែកទទួលបានសោភ័ណភាពប្រសើរថែមទៀត។