វិធីការពារជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ..អ្នកម៉ាក់ៗគួរស្វែងយល់!
ជំងឺផ្តាសាយ អាចជាជំងឺទូទៅចំពោះមនុស្សគ្រប់រូប ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះទទួលរងជំងឺនេះ វាមិនមែនជារឿងធម្មតាទេ ស្ថានភាពនៃជំងឺអាចនឹងធ្ងន់ធ្ងរជាងអ្វីដែលអ្នកគិតទៅទៀត។ មិនថាជាជំងឺផ្តាសាយ ឬប្រភេទជំងឺផ្សេងៗទៀតទេ ស្រ្តីពរពោះងាយរងការឆ្លងខ្លាំងបំផុត ហើយក៏បង្កគ្រោះថ្នាក់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ កាលណាមានជំងឺរាត្បាតក្នុងសារពាង្គកាយ នោះប្រព័ន្ធភាពស៊ាំរបស់ម្តាយនឹងធ្លាក់ចុះដែលជាហេតុបង្កហានិភ័យយ៉ាងខ្លាំងដល់ទារកក្នុងផ្ទៃ។ តើជំងឺគ្រុនផ្តាសាយគឺជាអ្វី? ជំងឺគ្រុនផ្តាសាយ (Influenza) គឺជាការឆ្លងមេរោគផ្លូវដង្ហើម ជាទូទៅតែងកើតមានឡើងក្នុងរដូវរងារ (អាកាសធាតុចុះត្រជាក់) ឬរដូវធ្លាក់ខ្យល់។ ...
ខ្មែរ
English













