ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ
នៅពេលដែលស្ត្រីមានវដ្តរដូវ អាការកន្ត្រាក់ស្បូនអាចបង្កឱ្យមានការឈឺចាប់អំឡុងពេលមានវដ្តរដូវ ដោយសារតែការកន្ត្រាក់នេះបានរារាំងលំហូរឈាមទៅកាន់ស្រទាប់ខាងក្នុងរបស់ស្បូន។ អាការឈឺពោះ ចុករោយខ្នងផ្នែកខាងក្រោម និងឈឺជើងសុទ្ធតែជាសញ្ញាទូទៅនៃការឈឺចាប់ពេលមករដូវ។ ការលេបថ្នាំបំបាត់ការឈឺចាប់ អាចជួយសម្រាលភាពចុកចាប់បានបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារតែប្រភេទថ្នាំទាំងនេះបិទបាំងការឈឺចាប់ វាមិនបានព្យាបាលឬសគល់នៃការឈឺចាប់ឡើយ។ យើងសូមណែនាំអ្នកឱ្យជ្រើសរើសនូវលំហាត់ប្រាណយូហ្គាទាំង ៤ ចលនាខាងក្រោមនេះ ដែលអាចជួយសម្រួលប្រព័ន្ធប្រសាទរបស់អ្នក កាត់បន្ថយអាការចុករោយខ្នង បន្ថយការចុកពោះ ការឈឺជើង និងជួយសម្រួលឱ្យអារម្មណ៍របស់អ្នកស្ងប់ រួមទាំងជួយសម្រួលការចុករមួលនៅពេលមករដូវ។ ចលនាអង្គុយបោះជង្គង់ឱនទៅមុខ ...
ខ្មែរ
English













