បបូរមាត់ដ៏ទាក់ទាញ
រង្វង់ផ្ទៃមុខទាំងមូល គឺត្រូវបានគេចោលភ្នែកចាប់អារម្មណ៍មុនដំបូងគេបង្អស់ មិត្តៗនារីជាច្រើនបានប្រើប្រាស់ក្បួនក្នុងការតុបតែងមុខទៅតាមចំណង់ចំណូលចិត្ត និងភាពស្រស់ស្អាតរៀងខ្លួន។ ការតុបតែងមុខ អាចអាស្រ័យទៅលើបុគ្គលិកលក្ខណៈ អត្តចរិត ស្តាយល៍ និងអ្វីដែលសាកសមនឹងខ្លួនយើង។ តើអ្នកដឹងទេ? បបូរមាត់គឺជាផ្នែកដ៏សំខាន់នៃផ្ទៃមុខរបស់អ្នក ប្រសិនបើអ្នកចេះលេងស្ទាយល៍បបូរមាត់ឱ្យបានសាកសម គឺមើលទៅពិតជាទាក់ទាញខ្លាំងបំផុត។ បបូរមាត់ក៏ចូលរួមជាចំណែកបំពេញនូវការផាត់មុខរបស់អ្នកឱ្យកាន់តែស៊ីសង្វាក់បន្ថែម ដើម្បីទទួលនូវភាពស្រស់ស្អាតគ្មានចន្លោះ។ ដើម្បីទទួលបានបបូរមាត់ដ៏ស្រស់ស្អាតទាក់ទាញ អ្នកត្រូវស្វែងយល់ច្បាស់អំពីការលាបក្រែមបបូរមាត់ និងជ្រើសរើសពណ៌ដែលស័ក្តិសមនឹងរាងនៃបបូរមាត់ ឬពណ៌នៃស្បែករបស់អ្នក។ ប្រាកដហើយ ...
ខ្មែរ
English













