រីករាយសប្តាហ៍នៃការបំបៅកូនដោយទឹកដោះម្តាយជាសាកល – “ទឹកដោះម្តាយថ្លៃ”
ទិវាសប្តាហ៍នៃការបំបៅកូនដោយទឹកដោះម្តាយជាលក្ខណៈអន្តរជាតិពិភពលោកត្រូវបានប្រារព្ធឡើងនៅសប្តាហ៍ដំបូងនៃខែសីហា រាប់ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ 2018 សេចក្តីសម្រេចរបស់សន្និបាតសុខភាពពិភពលោកបានអនុម័តនូវទិវាសប្តាហ៍នៃការបំបៅកូនដោយទឹកដោះម្តាយពិភពលោក ជាយុទ្ធសាស្រ្តលើកកម្ពស់សុខភាពដ៏សំខាន់មួយដល់សុខភាពម្តាយ និងទារកជាមួយនឹងប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកចំណេះដឹងសំខាន់ៗ។ យុទ្ធនាការនេះមានការចូលរួមគាំទ្រដោយអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាល ព្រមទាំងមានដៃគូសង្គមស៊ីវិលជាច្រើន ដាក់បង្ហាញអំពីយុទ្ធសាស្រ្តលើកកម្ពស់សុខភាពម្តាយដ៏សំខាន់មួយ ជាមួយនឹងប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដែលអាចជួយស្ត្រីឱ្យបំបៅកូនដោយទឹកដោះម្តាយយល់ដឹងបន្ថែមអំពីសារសំខាន់ និងអត្ថប្រយោជន៍នៃទឹកដោះម្តាយ ...
ខ្មែរ
English













