Year: 2024

ធនាគារជាតិ ទទួលប្តូរក្រដាសចាស់ ទក់ រហែក និង ដំណើរការប្រព័ន្ធ បាគង សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ

ធនាគារជាតិនៃកម្ពុជា កំពង់រៀបចំដាក់អោយដំណើរការប្រព័ន្ទទូទាត់បាគងសម្រាប់អ្នកទេសចរ (App Bakong ) ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាឱ្យងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។ ធនាគារជាតិបានបង្ហាញថា នៅពេលភ្ញៀវទេសចរចូលមកដល់កម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង (App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក (E-Wallet) បាគងក៏ដោយ ក៏ពួកគេអាចប្រើ Credit Card ...

ថ្វីបើនៅឆ្ងាយពីគ្នា តែនៅតែមានវិធីធ្វើឲ្យទំនាក់ទំនងដំណើរការបានល្អ

ថ្វីបើនៅឆ្ងាយពីគ្នា តែនៅតែមានវិធីធ្វើឲ្យទំនាក់ទំនងដំណើរការបានល្អ

ចំណងទំនាក់ទំនងដែលនៅឆ្ងាយពីគ្នាអាចជារឿងលំបាកអ្នកដែលធ្លាប់ឆ្លងកាត់រឿងបែបនេះប្រាកដជាបានដឹង។ អ្នកមិនត្រូវធ្វើអោយទំនាក់ទំនង ស្នេហារបស់ខ្លួនបែកបាក់ដោយសារគំលាត នោះទេ ប្រសិនបើអ្នកសម្រេចចិត្តរក្សាទំនាក់ទំនងនោះអោយបានល្អ មានមធ្យោបាយជា ច្រើនដើម្បីរក្សានូវចំណងទំនាក់ទំនងអោយបានគង់វង់យូរអង្វែង ប្រកបដោយភាពសប្បាយ និងកាន់ តែរីករាយ។ ត្រូវមានក្តីសប្បាយរីករាយ ដើម្បីអោយចំណងទំនាក់ទំនងរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែសប្បាយរីករាយ នឹងខ្លួនឯងជាងអ្វីទាំងអស់។ ប្រសិនបើអ្នកមិនពេញចិត្ត នឹងមិនអាចរស់នៅតែម្នាក់ឯងបានទេ អ្នកកំពុងតែធ្វើអោយខ្លួនឯងនិងដៃគូរបស់អ្នកឈានទៅរកភាពបាក់បែកហើយ។ យក ពេលវេលាដែលអ្នកត្រូវការដើម្បីពង្រឹងខ្លួនឯងថាតើវាផ្តល់អត្ថន័យដល់ការរីករាយសប្បាយ របស់អ្នកឬក៏ត្រូវស្វែងរកអ្វី ...

Miss Grand Cambodia 2023 ភឹម ស្រីនោ បំពេញតួនាទីជាបរវកញ្ញាឯកតំណាងជាតិ បានយ៉ាងល្អ ពេញមួយឆ្នាំ

Miss Grand Cambodia 2023 ភឹម ស្រីនោ បំពេញតួនាទីជាបរវកញ្ញាឯកតំណាងជាតិ បានយ៉ាងល្អ ពេញមួយឆ្នាំ

ម្ចាស់ម្កុដ Miss Grand Cambodia 2023 ភឹម ស្រីនោ បានបំពេញតួនាទីជាបវរកញ្ញាតំណាងប្រទេសកម្ពុជា បានយ៉ាងល្អពេញមួយឆ្នាំ មុនពេលដែលផ្ទេរតំណែងនេះទៅឱ្យ Miss Grand Cambodia 2024 ប៊ី សុធារី។ ក្នុងនាមជាបវរកញ្ញាតំណាងប្រទេស ភឹម ស្រីនោ ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ...

IMF បានព្យាករណ៍ថា ហ្វីលីពីនមានកំណើនលឿនជាងគេក្នុងតំបន់អាស៊ាន ទី២នៅអាស៊ី

IMF បានព្យាករណ៍ថា ហ្វីលីពីនមានកំណើនលឿនជាងគេក្នុងតំបន់អាស៊ាន ទី២នៅអាស៊ី

ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ និងលឿនបំផុតទីពីរនៅអាស៊ីក្នុងរយៈពេលពីរឆ្នាំខាងមុខ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់ដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ដោយផ្អែកលើទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយ IMF បានរក្សាការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៦% របស់ខ្លួនសម្រាប់ហ្វីលីពីននៅឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងលឿនបំផុតក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលឿនបំផុតទីពីរក្នុងចំណោមសេដ្ឋកិច្ចអាស៊ី។ IMF បានរក្សាការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦% របស់ខ្លួន សម្រាប់ហ្វីលីពីននៅឆ្នាំនេះ ...

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ ...

ទីក្រុង Otaru នៃប្រទេសជប៉ុន – ជាសំបុត្រភាសាស្នេហ៍ដ៏ផ្អែមល្ហែមនារដូវធ្លាក់ព្រិល

ទីក្រុង Otaru នៃប្រទេសជប៉ុន – ជាសំបុត្រភាសាស្នេហ៍ដ៏ផ្អែមល្ហែមនារដូវធ្លាក់ព្រិល

ទីក្រុង Otaru មានទីតាំងស្ថិតនៅភាគពាយព្យនៃ Sapporo ក្នុងទីក្រុង Hokkaido នៃប្រទេសជប៉ុន។ ទីក្រុងនេះ ត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែដ៏សំខាន់មួយរបស់ជប៉ុន និងទាក់ទាញបំផុត ព្រមទាំងមានភាពស្រស់ស្អាត ជាពិសេសនៅក្នុងរដូវរងាស្របពេលដែលដំណក់ព្រិលធ្លាក់មកម្តងបន្តិចៗ។ នៅក្នុងរដូវរងារ ទីក្រុង Otaru តែងតែជាជម្រើសទីមួយចំពោះភ្ញៀវទេសចរ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ហាក់ដូចនៅក្នុងរឿងតុក្កតាគំនូរជីវចល “ព្រះនាងព្រិលស” ដោយទីក្រុងនេះបានប្រែក្លាយទៅជាតំបន់អស្ចារ្យនៃព្រិលធ្លាក់ ...

តោះទៅលេង “កោះអភិជន” រីសតលំដាប់ផ្កាយ 5 ស្ថិតនៅលើកោះស្តេច

តោះទៅលេង “កោះអភិជន” រីសតលំដាប់ផ្កាយ 5 ស្ថិតនៅលើកោះស្តេច

កោះអភិជន ជារីសតលំដាប់ផ្កាយ 5 មានទីតាំងស្ថិតនៅលើកោះស្តេច។ កោះ ស្តេច ស្ថិតនៅ ឈូងសមុទ្រថៃ មានចម្ងាយប្រហែលជាង 2 គីឡូម៉ែត្រ នៅឆ្នេរសមុទ្រនៃ ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុក គិរីសាគរ ក្នុង ខេត្តកោះកុង ប្រទេសកម្ពុជា ។ ផ្តល់នូវបដិសណ្ឋារកិច្ចលំដាប់ផ្កាយ ...

សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលភ្ញៀវទេសចរមិនគួររំលង

សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលភ្ញៀវទេសចរមិនគួររំលង

សួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ជាកន្លែងកម្សាន្តមួយ ដែលភ្ញៀវទេសចរ មិនគួររំលង។ សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលលោកមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាឈ្វេងយល់។ អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតសួនរុក្ខជាតិអង្គរនេះឡើង​គឺពិតជាទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗដែលបានមកកំសាន្តលេង ដោយសារតំបន់រុក្ខជាតិអង្គរ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដែលមានការរៀបចំសួន ...

Resort ដ៏ប្រណីតមួយកន្លែង ស្ថិតលើកោះឫស្សីបានពាំនាំមកនូវបរិយាកាសយ៉ាងស្រស់បំព្រង

Resort ដ៏ប្រណីតមួយកន្លែង ស្ថិតលើកោះឫស្សីបានពាំនាំមកនូវបរិយាកាសយ៉ាងស្រស់បំព្រង

កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ដើម្បីទៅដល់កោះមួយនេះ អ្នកត្រូវចំណាយពេល 10-15 នាទីតាមទូកពីច្រាំងដីគោក។ ចំពោះចំណុចសំខាន់ៗដែលអ្នកអាចកំសាន្តនៅលើកោះនេះបាន ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះឫស្សី ភ្ញៀវទេសចរគ្រប់រូបអាច លេងទឹក ឬហែលទឹកទឹកសមុទ្រដ៏ថ្លាឈ្វេង, គយគន់ថ្ងៃលិច, ជិះទូកស្ទូចត្រី, ដើរកំសាន្តអារម្មណ៍តាមឆ្នេរសមុទ្រ, បោះជំរុំ ឬបោះតង់, ជ្រមុជទឹកមើលផ្កាថ្ម ព្រមទាំងមានការកំសាន្តផ្សេងៗទៀត។ បន្ថែមពីនេះ ...

ធ្វើដំណើរទៅកាន់ប្រទេសន័រវេស “Norway” ដើម្បីចាប់យកទេសភាពប្លែកភ្នែកប្រៀបដូចរឿងនិទានវេទមន្ត

ធ្វើដំណើរទៅកាន់ប្រទេសន័រវេស “Norway” ដើម្បីចាប់យកទេសភាពប្លែកភ្នែកប្រៀបដូចរឿងនិទានវេទមន្ត

Norway គឺជាប្រទេសស្ថិតនៅអឺរ៉ុបខាងជើង ដែលកាន់កាប់ពាក់កណ្តាលភាគខាងលិចនៃឧបទ្វីប Scandinavian។ ប្រទេសនេះពោរពេញទៅដោយជួរភ្នំនិងមានឆ្នេរសមុទ្រប្របតាមសងខាងភ្នំយ៉ាងវែងអន្លាយ ហើយឆ្លាក់ដោយផ្ទាំងទឹកកកយ៉ាងស្រស់ស្អាត ម្យ៉ាងមានកោះប្រហែល 50,000 ។ ប្រទេស Norway ស្ថិតនៅលើទម្រង់ដី Fjord ដោយទម្រង់ដីប្រភេទនេះគឺជាដងទឹកដ៏វែងជ្រៅ និងខ្សែទឹកតូចចង្អៀតដែលហូររហូតដល់ដីគោក។ ទម្រង់ដី Fjords ត្រូវបានកំណត់នៅក្នុងជ្រលងភ្នំជារាងអក្សរ U ដែលមានជញ្ជាំងថ្មចោតនៅសងខាង ...

Page 61 of 138 1 60 61 62 138
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.