ថ្ងៃទិវាអ្នកម្ដាយ នឹងមកដល់នៅសប្ដាហ៍ក្រោយ ឥឡូវមកដល់ប្រវត្តិនៃទិវានេះ
រៀងរាល់ថ្ងៃអាទិត្យសប្ដាហ៍ទី២ក្នុងខែឧសភា ត្រូវបានកំណត់ថាជា ទិវាមាតានៅក្នុងប្រទេសភាគច្រើន។ទិវានេះត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក អឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិក ប៉ុន្តែប្រពៃណីដើម្បីប្រារព្ធពិធីបុណ្យនេះមានដើមកំណើតនៅសហរដ្ឋអាមេរិក។ នៅកម្ពុជា ត្បិតថាទិវានេះនៅ មិនទាន់មានឥទ្ធិពលជាទូទៅ ប៉ុន្តែគេឃើញមានខ្លះក្នុងសង្គមសិល្បករ។ ពួកគេខ្លះ បានយកថ្ងៃទិវាអ្នកម្ដាយ ដើម្បីផ្ដល់ជូនអ្នកមានគុណនូវអំណោយខ្លះដើម្បីបង្ហាញពីការស្រឡាញ់ ដឹងគុណ គោរព និងឲ្យតម្លៃ ហើយវាដូចគ្នានឹងទិវាលោកឪពុកដែរ។ ...
ខ្មែរ
English













