ការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំង មិនមែនសម្រាប់តែកុមារនោះទេ មនុស្សពេញវ័យក៏ត្រូវចាក់វ៉ាក់សាំងដូចគ្នា ដើម្បីលើកកម្ពស់សុខមាលភាព និងធានាសុវត្ថិភាពពីការឆ្លងជំងឺផ្សេងៗ។
ការចាក់ថ្នាំបង្ការសម្រាប់មនុស្សពេញវ័យ សំដៅទៅលើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងពីមនុស្សជុំវិញខ្លួន បង្កើនភាពស៊ាំក្នុងរាងកាយ និងកាត់បន្ថយផលវិបាកក្នុងកំឡុងពេលព្យាបាលជំងឺរ៉ាំរ៉ៃ។
ការចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យ ត្រូវផ្អែកលើ អាយុ ស្ថានភាពសុខភាព និងកត្តាការងាររបស់ពួកគេ។
បើតាមការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក មនុស្សពេញវ័យ គួរចាក់ថ្នាំបង្ការជំងឺមួយចំនួនដូចជា៖
• ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ដែលត្រូវបានណែនាំសម្រាប់មនុស្សគ្រប់វ័យ ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ ឬចម្លងវាទៅកាន់អ្នកដទៃ។
• ថ្នាំបង្ការ Tdap ៖ ជាប្រភេទវ៉ាក់សាំងសម្រាប់ប្រឆាំង ការពារជំងឺតេតាណូស រោគខាន់ស្លាក់ និងក្អកមាន់ ។ Td booster តម្រូវឱ្យចាក់ជារៀងរាល់ 10ឆ្នាំម្តង ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំង ការពារពីជំងឺតេតាណូស និងរោគខាន់ស្លាក់ដោយប្រសិទ្ធិភាព។
• ថ្នាំបង្ការ Zoster ៖ ជាប្រភេទវ៉ាក់សាំងប្រឆាំង និងការពារ ជំងឺរើម សម្រាប់បុគ្គលដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។
• ថ្នាំបង្ការការពារជំងឺរលាកសួត៖ ក៏ត្រូវបានណែនាំសម្រាប់មនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅផងដែរ។
• ថ្នាំបង្ការ HPV ៖ ជាប្រភេទវ៉ាក់សាំង ចាក់ដើម្បីបង្ការការពារមេរោគ Human Papillomavirus ដែលជាក្រុមមេរោគ ដែលមានប្រមាណជាជាង ២00ប្រភេទ ហើយវាឆ្លងតាមរយៈការរួមភេទ (STI)។ អ្នកដែលមានអាយុពី ១៥ឆ្នាំ រហូតដល់ ២៦ឆ្នាំ ត្រូវចាក់ ចំនួន 3 ដូស។
• ថ្នាំបង្ការ MMR ៖ ជាប្រភេទវ៉ាក់សាំងប្រយុទ្ធប្រឆាំង និងការពារពីជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច។
• ថ្នាំបង្ការជំងឺអុតស្វាយ ៖ ជាប្រភេទវ៉ាក់សាំងសម្រាប់អ្នកដែលមិនទាន់កើតជំងឺអុតស្វាយនៅឡើយ។
• ថ្នាំបង្ការការពារជម្ងឺរលាកស្រោមខួរ
• ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ A និង B ៖ វ៉ាក់សាំងនេះដំណើរការដោយធ្វើឱ្យរាងកាយផលិត Antibiotics ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
• ថ្នាំបង្ការ Hib ៖ ការពារប្រឆាំងនឹងការឆ្លងមេរោគដែលបណ្តាលមកពីបាក់តេរី Haemophilus influenzae ប្រភេទ B ដែលវាអាចបង្កកោសិកាមានភាពមិនប្រក្រតី (ជំងឺស្លេកស្លាំង) និងជំងឺអេដស៍។
ចំពោះស្ត្រីមានផ្ទៃពោះ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ មុនពេលចាក់ថ្នាំបង្ការនានា។
ប្រសិនបើអ្នកភ្លេច ឬមិនប្រាកដអំពីប្រវត្តិនៃការចាក់ថ្នាំបង្ការពីមុនទេ អ្នកក៏អាចប្រឹក្សាជាមួយគ្រូពេទ្យ នឹងសូមការ ណែនាំអំពីការចាក់វ៉ាក់សាំងម្តងទៀត ឬចាក់ជាប្រភេទជំរុញក៏បាន។