មានឈ្មោះហៅក្រៅថា ជា “គុជនៃអាស៊ី” ទីក្រុងភ្នំពេញ បានបង្ហាញសម្រស់របស់ខ្លួនតាមរយៈសំណង់អគារ ដែលមានម៉ូតកាត់បែបសម័យអាណានិគមបារាំង និង អគារខ្ពស់ៗជាច្រើនបានលេចរូបរាងឡើង ជាបន្តបន្ទាប់។ ភ្នំពេញ ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍សំខាន់ របស់កម្ពុជា និង បានទទួលភ្ញៀវចម្រុះជាតិសាសន៍មកទស្សនាកម្សាន្ត។
និយាយទៅដល់ជីវិតពេលរាត្រី ឫ Night Life វិញ ភ្នំពេញគឺជាតំបន់ពេញនិយម ដោយសារតែមានកន្លែងកម្សាន្តជាច្រើន គ្រប់ប្រភេទទាំងបែបអាស៊ី និង បែបអឺរ៉ុប។ តំបន់មាត់ទន្លេ ដែលគេនិយមហៅថា Riverside ជាកន្លែងល្អបំផុតសម្រាប់គយគន់ថ្ងៃលិច និង មើលសម្រស់ទន្លេមេគង្គ ជាមួយនឹងភោជនីយដ្ឋានដែលលក់ម្ហូបអាហារឆ្ងាញ់ៗ និង ភេសជ្ជៈត្រជាក់ៗ ទៀតនោះ ជីវិតពេលរាត្រីនៅភ្នំពេញ ពិតជាបានដក់ជាប់នៅក្នុងបេះដូងរបស់មនុស្សមិនតិចនាក់នោះទេ។
ទន្ទឹមនឹងនេះ Skybar ទំនើបៗ និង ប្រណិតបានបង្ហាញវត្តមាននៅក្នុងទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សដែលចង់រកកន្លែងខ្ពស់ ស្រឡះស្អាត មើលឃើញទេសភាពទីក្រុងទាំងមូល។ ថ្ងៃនេះ ឡេឌីស៍ សូមណែនាំ Skybar ពិសេសៗ នៅក្នុងទីក្រុងភ្នំពេញ។
១. The Deck at Courtyard Phnom Penh
មានទីតាំងស្ថិតនៅក្នុងកណ្តាលក្រុងភ្នំពេញ Courtyard by Marriott បានផ្តល់នូវបទពិសោទន៍ rooftop ដ៏រំភើបមូយទៅដល់អតិថិជនរបស់ខ្លួន។ ស្ថិតនៅជាន់លើបង្អស់នៃអគារ The Deck rooftop bar ស្វាគមន៍គ្រប់ភ្ញៀវទាំងអស់ ជាមួយនឹងភេសជ្ជៈសម្បូរបែបដូចជា cocktails, spirits, wine និង beer។
២. Le Moon Rooftop
បើកដំណើរការនៅក្នុងឆ្នាំ ២០១០ Le Mon ស្ថិតក្នុងចំណោម skybar ដំបូងគេមួយនៅក្នុងទីក្រុងភ្នំពេញ។ ស្ថិតនៅជាន់ទី ៥ ដែលជាជាន់លើគេបង្អស់នៃអគារមួយទល់មុខតំបន់មាត់ទន្លេ Riverside វាជាទីតាំងល្អឥតខ្ចោះសម្រាប់គយគន់ទេសភាពទន្លេសាប និង ទន្លេមេគង្គ។ Le Mon ទទួលបានការពេញនិយម ពីភ្ញៀវខ្មែរ និង ភ្ញៀវបរទេស ជាមួយនឹង មីនុយភេសជ្ជៈចម្រុះ រួមមាន original and classic cocktails, mocktails, wines និង beers ក៏ដូចជាអាហារមួយចំនួនផងដែរ។
៣. Sora Skybar
មានទីតាំងស្ថិតនៅជាន់ទី ៣៧ នៃអគារវឌ្ឍនៈ (Vattanac Capital) Sora Skybar ជាកន្លែងពិសេសបំផុតមួយសម្រាប់ការទស្សនាសម្រស់ទីក្រុងភ្នំពេញ ពីលើអាកាស។ Sora Skybar ត្រូវបានគេចាត់ទុកជា Skybar លំដាប់ប្រណិត ដែលបម្រើសេវាយ៉ាងល្អឥតខ្ចោះដល់អតិថិជន ជាមួយប្រភេទភេសជ្ជៈ signature cocktails, top shelf spirits និង wine ហើយក៏មានអាហារឆ្ងាញ់ៗ ចម្រុះមុខទាំងបែបអាស៊ី និង អឺរ៉ុប។
៤. HighGround Sky Bar
មានទីតាំងស្ថិតនៅក្នុងតំបន់ បឹងកេងកង១ HighGround Sky Bar ជាប្រភេទ sky bar លំដាប់ប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញ។ វាបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យ នៃការទស្សនាទេសភាពទីក្រុងភ្នំពេញ ៣៦០ដឺក្រ។ នៅជាន់ទី ២៥ ជាប្រភេទ interior bar ហើយនៅជាន់ទី ២៦ ជាប្រភេទ open space។ ចំពោះម្ហូបវិញ មានទាំងបែបអាស៊ី និង បែបអឺរ៉ុប ជាមួយភេសជ្ជៈ signature cocktails, premium whiskey, wine និង ស្របៀរ ដែលផលិតក្នុងស្រុក។
ប្រភព ៖ The Rooftop Guide