Bua Bhirombhakdi ជា painting artist ជនជាតិថៃ ដែលមានការទទួលស្គាល់ពីស្នាដៃរបស់នាង ដោយសាររាល់គំនូរនីមួយៗ សុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់។ នាងក៏ជាម្ចាស់ studio មួយនៅក្នុងប្រទេសថៃផងដែរ។
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញគូគំនូរ មកពីសកលវិទ្យាល័យ Silapakorn University កញ្ញា Bua Bhirombhakdi មានទេពកោសល្យខ្ពស់ទៅលើការស្រមើលស្រម៉ៃគំនិតប្លែកៗ បែបច្នៃប្រឌិត។ នាងបានចាប់ផ្តើមការងារអាជីពជា painting artist អស់រយៈពេលខ្ទង់ ៤ ទៅ ៥ ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះពីសកលវិទ្យាល័យ។ អ្វីៗមិនដូចការគិត នាងបែរជាមានអារម្មណ៍ថា ការគូរួបដោយប្រើខ្មៅដៅ មិនមែនជាអ្វីដែលនាងស្រលាញ់នោះទេ ហើយនាងក៏ lost her self ដោយមិនដឹងថាខ្លួនស្រលាញ់អ្វី និង ចង់ធ្វើអ្វីឱ្យពិតប្រាកដ។
នៅពេលមួយ គឺក្នុងគ្រាដែលមានវិបត្តិកូវីដ ស្រីស្រស់ដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរនេះ ស្នាក់នៅតែក្នុងផ្ទះ ហើយវាក៏ជាពេលដែលនាងរកឃើញខ្លួនឯងឡើងវិញ នូវអ្វីដែលនាងស្រលាញ់ និង ចង់ធ្វើពិតប្រាកដ។ មិនផ្លាស់ទៅណាឆ្ងាយចេញពីការគូររូបនោះទេ ដោយគ្រាន់ថា ប្តូរពីការគូរដោយប្រើខ្មៅដៃ មកជាការគូរដោយប្រើឧបករណ៍ជក់ ជំនួសវិញ។ នេះជាអ្វីដែលនាង ស្រលាញ់ ហើយមានឆន្ទៈក្នុងការធ្វើវា។
Bua Bhirombhakdi បាននិយាយថា នាងសប្បាយចិត្តខ្លាំងណាស់នៅពេលបានគូររូប ដោយប្រើជក់។ នាងហាក់បានកំពុងធ្វើដំណើរទៅកាន់កន្លែងផ្សេងៗគ្នា នៅក្នុងការស្រម៉ៃរបស់នាង រាល់ពេលណាដែលចាប់ផ្តើមកាន់ជក់ គូររូបគំនូរ painting។ ”ខ្ញុំស្រម៉ៃថា បានធ្វើដំណើរទៅកាន់តំបន់ធម្មជាតិស្អាតៗ ហើយរាល់ការងារគំនូរដែលខ្ញុំបានធ្វើ គឺកើតចេញមកពីការស្រម៉ៃនេះឯង”។ Bua Bhirombhakdi បានថ្លែង។
ការគំនូររូបបែបសិល្បៈ ជាការងារដែល Creative Artist រូបនេះស្រលាញ់បំផុត ហើយវាបានជួយឱ្យនាងបញ្ចេញអារម្មណ៍ពីខាងក្នុងតាមរយៈរូបគំនូរដែលបានគូរ។ នាងចង់ឱ្យទស្សនិកជន ទទួលបានអារម្មណ៍ល្អ ប្រកបដោយថាមពលវិជ្ជមាន ពីរូបគំនូរនិងជាពិសេសនោះគឺស្នាមញញឹមនៅពេលណាសម្លឹងមកកាន់ស្នាដៃ painting របស់ខ្លួន៕