រដូវរស្សាឈានចូលមកដល់ ជំងឺផ្តាសាយកាន់តែរីករាលដាលកើតឡើងពីមនុស្សពីម្នាក់ទៅមនុស្សម្នាក់ទៀត នេះអាចបង្កកត្តាអាកាសធាតុ ឬការឆ្លងមេរោគតាមគ្នា។
គ្រប់តែងគិតថាគ្រុនផ្តាសាយជាជំងឺធម្មតា ប៉ុន្តែប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការព្យាបាល ក៏ដូចជាបង្ការការពារ នោះវានឹងបង្កទៅជាហានិភ័យធំចំពោះសុខភាពរាងកាយ។ ដូច្នេះ ការការពារប្រព័ន្ធភាពស៊ាំ គឺជារឿងសំខាន់ដែលជួយប្រយុទ្ធប្រឆាំងរាងកាយ ពីឆ្លងមេរោគបាក់តេរីជំងឺផ្សេងៗ ត្បិតគ្រុនផ្តាសាយជាជំងឺងាយឆ្លង និងប្រតិកម្មបំផុតមានដូចជា ឈឺបំពង់ក ក្អក ហៀរសំបោរ ឈឺក្បាល និងអស់កម្លាំងជាដើម។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនក្នុងការការពារខ្លួន ពីជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធិភាព ៖
ពង្រឹងប្រព័ន្ធភាពស៊ាំ
ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមល្អសម្រាប់សុខភាព គឺជារឿងសំខាន់ណាស់នៅក្នុងរដូវភ្លៀង ព្រោះសារជាតិចិញ្ចឹមទាំងនោះបានជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារសុខភាពរាងកាយឱ្យធ្លាក់ខ្លួនឈឺ។ ជំងឺផ្តាសាយ និងការឆ្លងមេរោគភាគច្រើនកើតឡើងនៅរដូវវស្សាដោយសារជាតិសំណើមលើសលប់នៅក្នុងបរិយាកាស ទើបធ្វើឱ្យមានការឆ្លងលឿន ដែលបណ្តាលឱ្យក្អក និងក្តៅខ្លួន។ អាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមមានដូចជាបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ ត្រី គ្រាប់ធញ្ញជាតិ…។
ទទួលទានវីតាមីន C
ការទទួលតានវីតាមីនC ក្នុងបរិមាណសមល្មមអាចប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយយ៉ាងមានប្រសិទ្ធភាព។ ជាមួយនឹងការផ្គត់ផ្គង់វីតាមីន C ដល់សិរីរាង្គកាយ ងាចធ្វើឱ្យមានសុខភាពល្អ ជាពិសេស Atibodies នៃរាងកាយអាចកម្ចាត់មេរោគផ្តាសាយបានលឿន។ គ្រូពេទ្យខ្លះថែមទាំងនិយាយថា វីតាមីនមួយនេះក៏ជាទម្រង់ការពារជំងឺផ្តាសាយ។ ប្រភពដ៏ល្អនៃវីតាមីនC មានដូចជាពពួកផ្លែក្រូច ផ្លែប៊ឺរី ខាត់ណាខៀវជាដើម។
សម្រាកឱ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ អាចប្រឆាំងនឹងការឆ្លងមេរោគផ្តាសាយ ព្រោះវាធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ ក៏ដូចជាជំនួសកោសិកាចាស់ ជាលិកា និងសាច់ដុំ។ ដូច្នេះ អ្នកគួរគេងយ៉ាងហោចពី ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ជាការល្អបំផុតសម្រាប់រូបរាងកាយ។
រក្សាអនាម័យផ្ទាល់ខ្លួន
អ្នកចាំបាច់ត្រូវថែទាំអនាម័យផ្ទាល់ខ្លួន ដោយការលាងសម្អាតដៃ នៅពេលត្រលប់មកផ្ទះវិញ និងងូតទឹកសម្អាតខ្លួនឱ្យបានស្អាតល្អ។ ហើយប្រសិនបើអ្នកបានប៉ះពាល់នឹងអ្នកដែលមានជំងឺ ឬត្រឡប់មកពីខាងក្រៅដែលមានភ្លៀងធ្លាក់ត្រូវលាងសម្អាត និងជូតខ្លួនឲ្យស្ងួតល្អ។