Srei Vacharaphol ជាស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសថៃ ថា ជារាជនីនៅលើប្រព័ន្ធ media។ លោកស្រីកើតនៅក្នុងគ្រួសារមួយដែលមានមុខមាត់នៅក្នុងសង្គម មានឪពុកជាម្ចាស់ភាគហ៊ុន និងជានិពន្ធនាយកកាសែត Thairath និងម្តាយជាអតីតតារាសម្តែង។ ធំឡើងនៅក្នុងបរិយាកាស ហ៊ុំព័ទ្ធទៅដោយអ្នកធ្វើការនៅក្នុងវិស័យ media បានជម្រុញចិត្តលោកស្រី Srei Vacharaphol ឱ្យមានចំណង់ចំណូលចិត្តនៅក្នុងវិស័យនេះដែរ។
១. Srei (ស្រី) ជាឈ្មោះដែលឪពុកលោកស្រីដាក់ឱ្យ យកតាមឈ្មោះប្រសាទបុរាណមួយរបស់កម្ពុជា
Srei ជាឈ្មោះដែលឪពុក Srei Vacharaphol ដាក់ឱ្យ ដោយសារតែលោកចូលចិត្តវប្បធម៌របស់ខ្មែរ។ Srei ជាឈ្មោះខ្មែរសុទ្ធ ១០០ភាគរយ ហើយក៏ជាប់ទាក់ទងនឹងឈ្មោះប្រាសាទបន្ទាយស្រី ផងដែរ។
២. ចង់ធ្វើអ្នកសារព័ត៍មានតាំងពីនៅក្មេងវ័យ
ពេលនៅកុមារភាព Srei Vacharaphol បានទៅអគារការិយាល័យ កាសែត Thairath ដែលកាលណោះមានអាយុ ៤ ឆ្នាំ លោកស្រីបានយកខោអាវរបស់ឪពុកពាក់ហើយ ស្រម៉ៃថាកំពុងតែធ្វើការជាអ្នកសារព័ត៌មាន។ លោកស្រីថែមទាំងបាននិយាយជាមួយនឹងមិត្តរួមការងាររបស់ឪពុកថា “សួស្តីអ្នក ទាំងអស់គ្នា ខ្ញុំមកទីនេះដើម្បីធ្វើការ”។
៣. មានរូបសម្រស់ស្អាត ប៉ុន្តែមិនចង់ចេញមុខច្រើនតាម ប្រព័ន្ធ media
ចំណាយពេលជាច្រើនធ្វើការទៅលើ YouTube channel ផ្ទាល់ខ្លួន លោកស្រី Srei មិនចង់ចេញមុខនៅលើបណ្តាញសង្គមប៉ុន្មានទេ ផ្ទុយទៅវិញលោកស្រីចង់ធ្វើជាអ្នក edit វីដេអូទាំងនោះ ហើយជាអ្នកដែលនៅ behind-the-scenes។
៤. ក្តីស្រម៉ៃ ចង់ក្លាយជា writer
Srei ដឹងពីអ្វីដែលខ្លួនចូលចិត្តគឺការសរសេរ និងមានការពេញចិត្តក្នុងការធ្វើការងារមួយនេះ។ លោកស្រី បាននិយាយថាខ្លួនចូលចិត្តផ្នែកសរសេរ តាំងនៅវ័យកុមារភាពមកម្ល៉េះ។ Srei ជាស្រ្តីដែលអាចសំណេរអត្ថបទ យ៉ាងមានឥទ្ធិពល និង ទាក់ទាញបំផុត ដែលមានមនុស្សជាច្រើននៅក្នុងប្រទេសថៃ ចូលចិត្តអានសំណេរដែលលោកស្រីសរសេរ។
៥. មហិច្ឆតា ចង់មានទ្រព្យសម្បត្តិច្រើន បើទោះបីជាលោកស្រី មានឪពុកម្តាយជាអ្នកមានស្រាប់ក៏ដោយ
Srei មានមហិច្ឆតាមួយចង់ក្លាយជាអ្នកមាន មានទ្រព្យសម្បត្តិច្រើន បើបីជាលោកបានកើតនៅក្នុងគ្រួសារមួយមានមុខមាត់ និង លុយកាក់ហើយក៏ដោយចុះ។ “ឪពុកម្តាយរបស់ខ្ញុំ ពួកគាត់ឆ្លាតណាស់ ហើយក្នុងករណីថា ប្រសិនបើពួកគាត់មិនមែនជាឪពុកម្តាយខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមានការសរសើរដល់ពួកគាត់ដែរ”។ Srei បន្តថា “ដោយសារតែបែបនេះហើយ ទើបខ្ញុំខិតខំធ្វើយ៉ាងណាឱ្យខ្លួន ក្លាយជាមនុស្សម្នាក់ពូកែ និងមានសមត្ថភាពខ្លាំងម្នាក់”៕