ប្រើប្រាស់Moisturizerតែមួយមុខមិនអាច ថែរក្សាស្បែកឲ្យទន់រលោងនោះទេ។
ស្បែក គឺជាកន្លែងដែលយើងចាប់អារម្មណ៍ដំបូងគេនៃភាពចាស់របស់យើង។ ស្បែកដែលមានសភាពចាស់ស្ងួត និងស្តើងបានធ្វើឲ្យបាត់បង់ ភាពតឹងនៃស្បែក។ ការថែរក្សាស្បែកដែលអ្នកបានប្រើក្នុងវ័យ 20ឆ្នាំ ឬ 30ឆ្នាំរបស់អ្នកនឹងមិនផ្តល់លទ្ធផលល្អនោះទេ ប្រសិនបើអ្នកមិនបានថែរក្សាឲ្យបានត្រឹមត្រូវ ។
ខាងក្រោមនេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពចំនួន8ដើម្បីជួយឱ្យស្បែករបស់អ្នកមើលទៅមាន
សុខភាពល្អ៖
- ការពារស្បែករបស់អ្នកពីពន្លឺថ្ងៃ៖
ការប៉ះនឹងពន្លឺថ្ងៃធ្វើឲ្យស្បែកឆាប់ចាស់ និងរួមចំណែកធ្វើឱ្យមានស្នាមជ្រួញ និងខ្មៅស្រអាប់។ ផលិតផលការពារស្បែកដ៏ល្អបំផុតមួយដែលអ្នកអាចទិញបានគឺឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ឬខ្ពស់ជាងនេះ និងការការពារពីកាំរស្មី UVA/UVB ។ បន្ថែមស្រទាប់ការពារមួយទៀតដោយពាក់មួក និងវ៉ែនតាការពារពន្លឺថ្ងៃ ពេលចេញក្រៅ។
- រក្សាសំណើមស្បែក
ការងូតទឹករយ:ពេលខ្លី។ ការងូតទឹករហ័សរយៈពេលប្រាំនាទីនឹងផ្តល់សំណើមបានល្អដល់ស្បែករបស់អ្នក។ ប្រសិនបើងូតទឹកយូរលើសពី 10 នាទីនឹងធ្វើឲ្យបាត់បង់សំណើមដល់ស្បែកវិញ ។
- ព្យាយាមកុំងូតទឹកក្តៅពេក
ទឹកក្តៅ ធ្វើឲ្យបាត់បង់ប្រេងធម្មជាតិរបស់ស្បែកយើង ។ អ្នកអាចប្រើប្រាស់ទឹកដែលមានសីតុណ្ហភាព ក្តៅល្មមបានប៉ុន្តែកុំឲ្យក្តៅពេក។
- ផ្តល់សំណើម
ក្រែមផ្តល់សំណើមអាចផ្តល់សំណើមដល់ស្បែករបស់អ្នកជាងមុន និងស្បែកដែលស្ងួត, ងាយប្រតិកម្មមិនសូវរលាក។ ត្រូវស្វែងរកគ្រឿងផ្សំដូចជា dimethicone គ្លីសេរីន ប្រេងរ៉ែ ឬអាស៊ីត hyaluronic ដែលរក្សាសំណើមនៅក្នុងស្បែក ជាពិសេសកុំភ្លេចលាបទៅលើមុខរបស់អ្នកផងដែរ។ ប្រើក្រែមផ្តល់សំណើមលើផ្ទៃមុខដែលត្រូវបានរចនាឡើងសម្រាប់ប្រភេទស្បែករបស់អ្នក – ស្ងួត ខ្លាញ់ ឬស្បែកងាយប្រតិកម្ម ។
- សារធាតុគីមី
ព្យាយាមជូតមុខជាមួយនឹងទឹកជូតសម្អាតដ៏ស្រាលដែលគ្មានក្លិនក្រអូប និងជាតិអាល់កុលដែលអាចធ្វើអោយស្បែកស្ងួត។ សូមប្រយ័ត្នចំពោះផលិតផលប្រឆាំងភាពចាស់ដែលមានសារធាតុផ្សំដូចជា រីទីណូយ និងអាស៊ីតអាល់ហ្វា-អ៊ីដ្រូកស៊ី ដែលអាចបង្កើនការរមាស់។
- បរិយាកាស
ក្នុងអាកាសធាតុត្រជាក់ សូមបើកម៉ាស៊ីនសំណើម ដើម្បីបន្ថែមសំណើមដល់ខ្យល់ក្នុងផ្ទះរបស់អ្នក។
- ពាក់ស្រោមដៃ
ដៃរបស់អ្នកក៏អាចស្ងួតផងដែរ ជាពិសេសក្នុងរដូវរងា។ ស្រោមដៃការពារស្បែករបស់អ្នកពីអាកាសធាតុដ៏អាក្រក់។
- ការជក់បារី
បន្ថែមពីលើការបង្កជំងឺមហារីក និងជំងឺជាច្រើនទៀត ការជក់បារីកាត់បន្ថយលំហូរឈាម និងធ្វើឱ្យស្បែកជ្រីវជ្រួញមុនអាយុ ដែលផ្តល់ឲ្យនូវរូបរាងស្បែកកាន់តែអាក្រក់ជាងមុន។
ប្រភពមកពី: Harvard Health Publishing. (n.d.). 8 tips to protect and preserve aging skin. Retrieved from https://www.health.harvard.edu/staying-healthy/8-tips-to-protect-and-preserve-aging-skin#:~:text=1%201.%20Shield%20your%20skin.%202%202.%20Keep,7%207.%20Wear%20gloves.%208%208.%20Don%27t%20smoke
រីនូ 28 ជាផលិតផលដែលមានប៉ាតង់បញ្ជាក់ត្រឹមត្រូវ និងប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យ ដែលអាច៖
- ប្រើបានគ្រប់ប្រភេទស្បែក
- គ្មានក្លិន គ្មានពណ៌
- មានគុណភាពខ្ពស់
- មានការធ្វើតេស្តត្រឹមត្រូវពីវេជ្ជបណ្ឌិតស្បែក
- និងគ្មានសារធាតុGMO រីនូ 28 ជាជែលលាបស្បែក ប្រឆាំងភាពចាស់ បណ្តុះកោសិការឡើងវិញ នឹងអាចប្រើសម្រាប់ស្បែកពេញមួយរាងកាយទាំងមូល!
- ជួយបណ្តុះកោសិកាស្បែកពីការរលាក
- បន្ធូរអាការៈមិនស្រណុកនៃសាច់ដុំ
- កាត់បន្ថយភាពជ្រីវជ្រួញ និងបណ្តុះកោសិការស្បែកថ្មី