នៅក្នុងពិភពនៃសម្ភារៈប្រណិត កាបូបត្រូវបានគេចាត់ទុកជាគ្រឿងដែលអាចតំណាងឱ្យវត្ថុមានតម្លៃ និង ជារបស់ដែលស្រ្តីគ្រប់រូប តែងយកជាប់ខ្លួននៅពេលចួលរួមកម្មវិធីធំៗ។ ជាការពិតនៅពេលបច្ចុប្បន្ន មានកាបូបប្រណិតថ្លៃៗ សម្រាប់បំពេញតម្រូវការស្រ្តី ដែលចង់បានគ្រឿងប្រើប្រាស់ប្រណិត តំណាងឱ្យភាពថ្លៃថ្នូរ។
ខាងក្រោមនេះជាកាបូប ទាំង 10 មានតម្លៃថ្លៃបំផុតនៅលើពិភពលោក ៖
Debbie Wingham’s Upcycled Egg Bag
នេះជាកាបូបដែលមានតម្លៃបំផុតនៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ន ដែលវាតម្លៃរហូតដល់ 6.7 លានដុល្លារឯណោះ ក្នុងមួយគ្រឿង។
Mouawad’s 1001 Nights Diamond Purse
កាបូបនេះ ធ្លាប់ជាប់ឈ្មោះជាកាបូបដែលថ្លៃបំផុតនៅលើពិភពលោករបស់ Guinnes World Record។ យ៉ាងណាមិញ វាជាកាបូបដែលថ្លៃបំផុតលំដាប់ទី 2 នាពេលបច្ចុប្បន្ន ដែលមានតម្លៃរហូតដល់ទៅ 3.8 លានដុល្លារ។ រូបរាងរបស់កាបូបនេះ មានការរចនាជារាងបេះដូង ធ្វើអំពីមាស 18 ការ៉ាត់ និង ដាំពេជ្រ 4517 គ្រាប់។
Hermès Rose Gold Kelly Bag
នេះជាប្រ៊េន Hermes ស្ថិតនៅក្នុងតារាងកាបូបថ្លៃជាងគេនៅលើពិភពលោក។ Hermes បានសហការជាមួយ Pierre Hardy ដើម្បីផលិតកាបូបនេះឡើង ដោយវាមានតម្លៃ 2 លានដុល្លារ។ កាបូបនេះ ធ្វើឡើង rose gold និងការរចនាម៉ូត ដាំត្បូងពេជ្រ 1160 គ្រាប់។
Hermès Birkin Bag by Ginza Tanaka
កាបូបដែលថ្លៃជាងគេបន្ទាប់នេះ គឺជាប្រ៊េន របស់ Hermes ដដែល ដោយវាមានតម្លៃ 1.9 លានដុល្លារ។ ការរចនាម៉ូតផ្នែកខាងក្រៅ ត្រូវបានគេដាំត្បូងពេជ្រជាង 2000 គ្រាប់។
Hermès Chaine d’Ancre Bag
នេះជាកាបូបប្រ៊េន Hermes មួយទៀតហើយ ដែលស្ថិតក្នុងបញ្ជីកាបូបថ្លៃជាងគេបំផុត ដែលវាមានតម្លៃ 1.4 លានដុល្លារ។ កាបូបនេះ ត្រូវបានគេរចនាមក ដោយប្រើជំនួសគ្រឿងអលង្ការថ្លៃៗ បាន ដោយវាមានភាពប្រណិត និងថ្លៃថ្នូរ ជាមួយនឹងការរចនាម៉ូតដាំត្បូងពេជ្រ ជាង 1000 គ្រាប់។
Lana Marks Cleopatra Clutch
កាបូបនេះ មានការពេញនិយមយ៉ាងខ្លាំង នៅក្នុងអំឡុងឆ្នាំ 2000 ដោយគេឃើញមានតារាល្បីៗ បានប្រើប្រាស់កាបូបមួយនេះ ដែលមានដូចជា Charlize Theron និង Angelina Joile ជាដើម។ កាបូបនេះ ត្រូវបានគេផលិតមួយ version ទៀតសម្រាប់តារាសម្តែងអ Li Bingbing ដោយពេជ្រពណ៌ខ្មៅ ទំហំ 40 ការ៉ាត់។ ចំណែកតម្លៃរបស់កាបូបនេះវិញ គឺ 40 មុឺនដុល្លារ។
Hermès Himalaya Birkin Bag in Niloticus Crocodile
នេះជាកាបូប ប្រភេទ Classic ដែលមានតម្លៃថ្លៃបំផុតរបស់ ប្រ៊េន Hermes។ វាមានតម្លៃជាង 38 មុឺនដុល្លារ និងមានការរចនាម៉ូតបំពាក់ដោយត្បូងពេជ្រពណ៌ស ហើយ ត្រូវបានគេចាត់ទុកវាជាកាបូបពិសេស និង ជារបស់កម្រមួយផងដែរ នាពេលបច្ចុប្បន្ន។