អាវកាក់ បានក្លាយជាស្តាយស្លៀកពាក់ យ៉ាងពេញនិយម នៅក្នុងចំណោម influencers, Fashion editors និង street-style stars ល្បីៗនៅជុំវិញពិភពលោក។ ពួកគេពាក់អាវកាក់ ទទេ ដោយមិនពាក់អ្វីបន្ថែមពីលើនេះទៀតនោះទេ ជាមួយនឹងខោសាច់ក្រណាត់ជើងវែង មើលទៅស្អាតម្យ៉ាង មិនសាំភ្នែក។
បើទោះបីជាអាវកាក់ មិនមែនជាប្រភេទសម្លៀកបំពាក់ផ្លូវការក៏ពិតមែន ប៉ុន្តែគេអាចពាក់វាទៅធ្វើការ ឫ ចូលរួមកម្មវិធី ឫ ទៅ date ក៏មិនមានបញ្ហាអ្វីចោទដែរ។ ខោសាច់ក្រណាត់ជើងវែង ជាជម្រើសទីមួយ ដែលស្លៀកទៅសមជាមួយនឹងអាវកាក់ ប៉ុន្តែអ្នកអាចធ្វើការជ្រើសរើសសំពត់ ខោខូវប៊យ ឫ ខោជើងខ្លី សម្រាប់ស្លៀកបានស្អាតដូចគ្នា។
អាវកាក់ ស្ថិតក្នុង Trend ម៉ូតហ្វេស្សិននៅក្នុងឆ្នាំ 2024 សម្រាប់លោកអ្នកពិចារណា ផ្លាស់ប្តូរស្តាយស្លៀកពាក់ចាស់ចេញ ហើយមកសាកល្បងជាមួយស្តាយថ្មីនេះវិញម្តង។ មួយទៀត កុំភ្លេចបន្ថែមគ្រឿងអលង្ការបន្តិច ដើម្បីជួយលើកសម្រស់ និង បន្ថែមភាពទាក់ទាញ។
Trending Vest