Taylor Swift ជាតារាចម្រៀងស្រី មានភាពល្បីល្បាញនៅលើពិភពលោក ជាមួយបទចម្រៀងពេញនិយមជាច្រើនបទ។ ក្រៅពីការផលិតចម្រៀងមានគុណភាពខ្ពស់ Swift ជាមនុស្សម្នាក់ចូលចិត្តលេងស្តាយហ្វេស្សិន ដែលធ្វើឱ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។
អ្នកជំនាញរៀបចំម៉ូតឱ្យ Taylor Swift ម្នាក់បានប្រាប់ឱ្យដឹងអំពីម៉ូតទាំង 6 ដែលតារាចម្រៀងស្រីរូបនេះស្រលាញ់បំផុត ហើយតែងតែស្លៀកជាញឹកញាប់។ ការលេងខ្លួនរបស់ Swift គឺមានភាពលេចធ្លោបំផុតនៅក្នុងរដូវកាល summer។ មានពាក្យ 3 ដើម្បីពណ៌នាអំពីសម្លៀកបំពាក់ដែលតារាចម្រៀងល្បីរូបនេះ មិនអាចខ្វះបាននោះគឺ “girly, classic និង preppy”។
ខាងក្រោមនេះជាម៉ូតពេញនិយមទាំង 6 របស់ Taylor Swift ដែលប្រិយមិត្តជាអ្នកគាំទ្រនាងអាច កត់ចំណាំទុក ក្នុងករណីចង់ស្លៀកពាក់តាម style របស់តារាសំណព្វខ្លួន។