នៅក្នុងផ្នែកមួយនៃការប្រារព្ធព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េឆ្នាំ២០២៤ ស្ថានទូតសាធារ ណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅអូឡាំព្យាម៉ល ទីក្រុងភ្នំពេញ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងទទួលបានការជួយរៀបចំកម្មវិធីពីខាង K’ve Entertainment្រប់គ្រងូរ៉េប្រចាំនៅកម្ពុជា និងូវបានផ្តល់ជូនអ្នកចូលរួមផងដែរ។ ហើយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួន៨ ដើម្បីអោយព្រឹត្តិការណ៍នេះប្រព្រឹតិ្តទៅបានកាន់តែរស់រវើក និងជោគជ័យ ។ កម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ ជាវេទិកាផ្លាស់ប្តូរវប្បធម៌ ដើម្បីបង្ហាញក្តីស្រលាញ់ចូលចិត្តដ៏ធំធេងចំពោះ K-Pop។
ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ៣៣ ក្រុម សរុបមានបេក្ខជន-បេក្ខនារីចំនួន ៧០រូប ហើយមានតែ ១២ក្រុមប៉ុននោះដែលជ្រើសរើសយកមកសំដែងប្រគួត បន្ទាប់ពីធ្វើការវិនិច្ឆ័យជំរុះ។ ក្រុមទាំងអស់នោះ បានបញ្ចេញនូវទេពកោសល្យ រួមបញ្ជូលនូវក្តីស្រលាញ់ សំដែងដ៏គួរអោយចាប់អារម្មណ៍ជាខ្លាំងក្នុងបរិយាកាសប្រកួតប្រជែងយ៉ាងស្វិតស្វាញ។
នៅទីបំផុត ក្រុម“The Bling” បានទទួលជ័យលោភីជាមួយនឹងការបង្ហាញវត្តមាននៅលើឆាកគួរអោយទាក់ទាញ និងជំនាញដ៏ប៉ិនប្រសព្វរបស់ពួកគេ។ ក្រុម ”Spicy Names” ទទួលបានចំនាត់ថ្នាក់លេខ២ ដែលបានបង្ហាញពីសមត្ថភាពច្រៀង និងក្បាច់រាំរបស់ពួកគេ គួរជាទីចាប់អារម្មណ៍ ខណៈដែលក្រុម “Emperor” ទទួលបានចំណាត់ថ្នាក់លេខ៣។
ជ័យលោភីនៃការប្រកួតនេះ នឹងមានឱកាសចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ K-Pop World Festival លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Changwon ប្រទេសកូរ៉េ ខាងមុខនេះ។
ក្រុម “The Bling” ដែលបានទទួលបានជ័យលោភីលេខ១ ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី K-Pop World Festival រយះពេល៣ឆ្នាំមកហើយ ស្តែងអោយឃើញថាក្តីស្រលាញ់ និងការខិតខំប្រឹងប្រែងកន្លងមក ចេញជាលទ្ធផលហើយ និងបង្ហាញពីសារៈសំខាន់នៃភាពតស៊ូព្យាយាមមិនបោះបង់។