ចំណងទំនាក់ទំនងដែលនៅឆ្ងាយពីគ្នាអាចជារឿងលំបាកអ្នកដែលធ្លាប់ឆ្លងកាត់រឿងបែបនេះប្រាកដជាបានដឹង។ អ្នកមិនត្រូវធ្វើអោយទំនាក់ទំនង ស្នេហារបស់ខ្លួនបែកបាក់ដោយសារគំលាត នោះទេ ប្រសិនបើអ្នកសម្រេចចិត្តរក្សាទំនាក់ទំនងនោះអោយបានល្អ មានមធ្យោបាយជា ច្រើនដើម្បីរក្សានូវចំណងទំនាក់ទំនងអោយបានគង់វង់យូរអង្វែង ប្រកបដោយភាពសប្បាយ និងកាន់
តែរីករាយ។
ត្រូវមានក្តីសប្បាយរីករាយ
ដើម្បីអោយចំណងទំនាក់ទំនងរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែសប្បាយរីករាយ នឹងខ្លួនឯងជាងអ្វីទាំងអស់។ ប្រសិនបើអ្នកមិនពេញចិត្ត នឹងមិនអាចរស់នៅតែម្នាក់ឯងបានទេ អ្នកកំពុងតែធ្វើអោយខ្លួនឯងនិងដៃគូរបស់អ្នកឈានទៅរកភាពបាក់បែកហើយ។ យក ពេលវេលាដែលអ្នកត្រូវការដើម្បីពង្រឹងខ្លួនឯងថាតើវាផ្តល់អត្ថន័យដល់ការរីករាយសប្បាយ របស់អ្នកឬក៏ត្រូវស្វែងរកអ្វី ដែលធ្វើអោយអ្នករីករាយបំផុតហើយធ្វើតាមវានោះ។ សុភមង្គលរបស់អ្នកនឹងឆ្លុះបញ្ចាំងទៅលើចំណងទំនាក់ទំនងរបស់អ្នក។
កុំផ្តោតតែលើរឿងលំបាកពេក
ផ្តោតទៅលើចំនុចល្អៗនៃចំណងទំនាក់ទំនងរបស់អ្នកជាជាងការរស់នៅដែលគិតតែទៅលើ ភាពលំបាកៗដោយចង់រស់នៅបែកពីគ្នា។ វាជារឿងសំខាន់មួយក្នុងការបើកចំហដួងចិត្ត របស់អ្នកជាមួយអ្នកដទៃ ហើយប្រាប់គាត់ថាអ្នកនឹកគាត់ ប៉ុន្តែដើម្បីរក្សារឿងរ៉ាវទាំងនោះដូច ធម្មតា អ្នកត្រូវតែនិយាយពីរឿងអ្វីៗល្អក្នុងការឆាកជីវិតនៃការរស់នៅនិងជុំវិញចំណងទំនាក់ ទំនងរបស់អ្នក ជៀសវាងការនិយាយផ្តោតតែទៅលើអ្វីៗដែលលំបាក។
បើកចិត្តអោយទូលាយ
អ្នកទាំងពីរត្រូវតែមានភាពច្បាស់លាស់ពីគោលបំណង និងគម្រោងនាពេលអនាគតរបស់
អ្នកត្បិតវាមានឥទ្ធិពលខ្លាំងណាស់ទៅលើទំនាក់ទំនងនៅគ្រាចុងក្រោយរបស់អ្នក។ ប្រសិនបើអ្នក ពិតជាមានបំណងចង់រស់នៅជាមួយគ្នាពិតមែននោះអ្នកត្រូវតែបើកចិត្តអោយ ទូលាយចំពោះ អ្វីដែលចង់បាន តម្រូវការ និងសេចក្តីសង្ឃឹមហើយនិងគម្រោងការរបស់អ្នក ហេតុនេះហើយ ប្រសិនបើម្នាក់ក្នុងចំណោមអ្នកទាំងពីរមានគម្រោងផ្លាស់ប្តូរទីលំនៅថ្មី អ្នកអាចចាប់ផ្តើម ពិភាក្សាគ្នាពីរឿងហ្នឹងនាពេលឥឡូវបាន។ ប្រសិនបើអ្នក ឬក៏គាត់មិនបានគិតច្បាស់លាស់ ទាក់ទងទៅនឹងការផ្លាស់ប្តូរដើម្បីគ្នាទេវាជាការល្អបំផុតក្នុងការផ្តាច់ចំណងទំនាក់ទំនងនេះចោលភ្លាមដើម្បីកុំអោយមានការឈឺចាប់តទៅថ្ងៃខាងមុខ។
កុំបង្ហាញការខឹងសម្បារតាមសារ (សារតាមទូរស័ព្ទឬ ស្កាយព៍ស)
ប្រសិនបើអ្នកកំពុងតែមានជម្លោះជាមួយដៃគូរបស់អ្នក វិធីម្យ៉ាងដែលអាក្រក់បំផុតដើម្បីដោះស្រាយគឺតាមរយៈបច្ចេកវិជ្ជា ដែលសម្លេងនិងកាយវិការរបស់អ្នកមិនអាចវាស់ស្ទង់បាននោះ ឡើយ។ អ្វីដែលអ្នកបានសរសេរអាចខុសស្រឡះពីអ្វីដែលអ្នកចង់និយាយ។ និយាយទូរស័ព្ទ បើមិនទាន់ល្អប្រសើរទេតាមស្កាយព៍ Skype ឬតាមហ្វេសថែម FaceTime ដើម្បីអោយបង្កើនភាពជិតស្និទ្ធពិត ប្រាកដអំឡុងពេលដែលស្ថានការណ៏របស់អ្នកកំពុងតែពិបាក។
សារដែលធ្វើអោយមានភាពស្រើបស្រាល
ការស្តែងចេញនូវអារម្មណ៍ស្រើបស្រាលតាមរយៈទូរស័ព្ទ និងតាមស្កាយព៍ Skype នឹងធ្វើឲ្យមានអារម្មណ៍ល្អតិចតួចណាស់ប្រសិនបើវាមិនត្រូវបានត្រៀមលក្ខណៈជាមុន។ នៅពេលដែលអ្នក មានអារម្មណ៍ថាសប្បាយរីករាយចូរផ្ញើជូនសារនោះ
ទៅគាត់ (ដើម្បីសុវត្ថិភាពសូមប្រាកដថា គ្មាននរណាម្នាក់អាចចូលទៅមើលប្រអប់សំបុត្រអ៊ីម៉ែលឬវីដេអូរបស់គាត់បាន) កត់ត្រាចំណាំ បន្តិចបន្តួចនូវអ្វីដែលអ្នកត្រូវការធ្វើទៅកាន់គាត់ដោយប្រើប្រព័ន្ធឌីជីថលនៅពេលវេលាដែល នឹងមកដល់។
ជួបមុខគ្នាផ្ទាល់
ព្យាយាមចំណាយពេលនៅក្បែរគ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វាអាស្រ័យលើ ស្ថានភាពផ្នែកហិរញ្ញវត្ថុរបស់អ្នក ចម្ងាយនៃការធ្វើដំណើរកម្សាន្ត និងពេលវេលាដែលស័ក្តិសម ប៉ុន្តែការជួបមុខនៅពេលដែលអ្នកអាចជួបបានធ្វើអោយចំណងទំនាក់ទំនងរបស់អ្នក បន្តអារម្មណ៍ថាវាហាក់ដូចជារូបិយនិងដូចការពិត។
ថែរក្សាការណាត់ជួបនៅពេលយប់
បើអ្នកមិនអាចមានពេលអង្គុយជាមួយគ្នាក្នុងភោជនីយដ្ឋាន ឬអង្គុយក្បែរគ្នាក្នុងរោងភាពយន្ត ទេនោះ សូមណាត់ជួបគ្នាពេលយប់ ដូច្នេះអ្នកអាចចំណាយពេលធ្វើអ្វីមួយ ដែលបង្កបរិយាកាស រីករាយជាមួយគ្នា។ តម្លើងកម្មវិធី Skype ឬ Facetime ដើម្បីនិយាយជជែកគ្នាតាម រយៈវីដេអូ មើលកម្មវីធីទូរទស្សន៏ដូចគ្នា ញ៉ាំអាហារដូចគ្នា ឬលេងហ្គេមអនឡាញ Online ជាមួយគ្នា វិធីនេះអាច ធ្វើអ្នកទាំងពីរមានអារម្មណ៍ក្បែរគ្នា ទោះជាជាក់ស្តែងអ្នកនៅឆ្ងាយពីគ្នាក៏ដោយ។
ធ្វើឲ្យភ្ញាក់ផ្អើល!
ស្វែងរកពេលវេលាណាមួយដែលដៃគូរបស់អ្នកទំនេរ ហើយរៀបគម្រោងការទៅជួបគាត់ ដើម្បីបង្កើតភាពភ្ញាក់ផ្អើល។ សូមធ្វើអោយប្រាកដថាអ្នកមិនធ្លាប់បានធ្វើបែបនេះម្តងនោះទេប្រសិនបើវាជាដំណើរមួយដ៏ធំអ្នកកំពុងតែធ្វើ អ្នកអាចបង្ហើបអោយគាត់ដឹងតិចតួចជាមុន ដូចនេះគាត់អាចនឹងរៀបចំខ្លួនបានខ្លះៗ ប៉ុន្តែគាត់នៅតែរំភើបនៅនាទីចុងក្រោយពេលអ្នក ទៅលេងគាត់។
នាំយកគាត់ចូលមកក្នុងជិវិតអ្នក
ពេលគាត់ហាក់បីដូចជាមិនសូវជិតស្និទ្ធិនឹងអ្នក តាមតែអ្វីដែលអ្នកចង់បាន សូមព្យាយាម ទាក់ទាញគាត់អោយចូលមកក្បែរជិវិតអ្នកជារៀងរាល់ថ្ងៃតាមតែអាចធ្វើទៅបាន។ នៅពេលអ្នកអាចចំណាយពេលនៅជាមួយគ្នាហាក់បីដូចជាមនុស្សតែមួយហើយ សូមកុំទុកគាត់ជា កម្មសិទ្ធិតែឯងអោយសោះ ត្រូវចំណាយពេលខ្លះជាមួយមិត្តភ័ក្តិ ចេញទៅក្រៅ ហើយធ្វើរឿង សាមញ្ញជាមួយគ្នា នោះអ្នកអាចរក្សានូវអារម្មណ៏ជាប្រក្រតី។
ជូនកាដូដល់គាត់
វាគ្មានអ្វីស្ថិតស្ថេរនោះទេ ប៉ុន្តែការផ្ញើកាដូដែលបានវេចខ្ចប់បានស្អាតបាត នោះជូនទៅអោយ ដៃគូរបស់អ្នកឬក៏គ្រាន់តែសរសេរចំណាំ អាចបង្ហាញអត្ថបទ នៃសំបុត្រមួយហ្នឹងបាន ។ ចូរផ្ញើរបស់របរជូនគាត់ គាត់នឹងរីករាយក្នុងការប្រើប្រាស់វា បើគ្រាន់តែគិតមិនមានប្រយោជន៍ អ្វីនោះទេ៕