• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដាក់ចេញស្មារតីរួមសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សង ឥណទាន

by Ken My
ច័ន្ទ សីហា 26th, 2024
in អាជីវកម្ម និងការវិនិយោគ
325
SHARES
Share on FacebookShare on Twitter

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ចេញនូវស្មារតីរួមសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សង ឥណទាន។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ប៉ុន្តែក្នុងបរិការណ៍នៃការងើបឡើងវិញនៃ      សេដ្ឋកិច្ចកម្ពុជានេះ អតិថិជន ជួបបញ្ហាប្រឈមមួយចំនួន ក្នុងការសងឥណទាន មកកាន់គ្រឹះស្ថានហិរញ្ញវត្ថុ។

ក្នុងន័យនេះដើម្បីជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកទាំងអស់នៃសមាគមទាំងពីរ ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អំពីករណីអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណ និងអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជនស្របតាមលក្ខខណ្ឌកំណត់ក្នុងសារចរណែនាំដាច់ដោយឡែករបស់ធនាគារជាតិនៃកម្ពុជា។

តាមរយៈស្មារតីអនុគ្រោះរបស់ធនាគារជាតិនៃកម្ពុជា មានដូចជា៖

១.  ពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះការ  សម្រួបសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។

២.   រៀបចំឥណទានទ្បើងវិញដោយមិនយកកម្រៃសេវាផ្សេងៗ។

៣.  មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានបង់សងទៅជាប្រាក់ដើម។ ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែរជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានឡើងវិញ។

៤.  ក្នុងករណីអតិថិជនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងមានការបង់សងយឺតយ៉ាវ ហើយចង់បង់   ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវលុបចោលប្រាក់ពិន័យ។ ដោយទ្បែកសម្រាប់ការប្រាក់ គ្រឹះស្ថានអាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាន។

៥.  ព័ត៌មានអតិថិជន ដែលធ្លាប់រៀបចំឥណទានទ្បើងវិញក្នុងប្រព័ន្ធគ្រប់គ្រងឥណទាននៃការិយាល័យឥណទានកម្ពុជា គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន។ ព័ត៌មាននេះមិនមែនជាលក្ខ- ខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។

៦.  សហការជិតស្និទ្ធជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) ដើម្បីបញ្ចេញឥណទានដល់គ្រប់វិស័យទាំងអស់ដែលមានតម្រូវការឥណទាន។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តគ្រឹះស្ថានសមាជិក រួមមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ចូលរួមអនុវត្តស្មារតីរួមខាងលើ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តជួយសម្រាលបន្ទុករបស់អតិថិជន ដែលកំពុងជួបការលំបាកដូចជាបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទាន មកគ្រឹះស្ថានធនាគារ និងហិរញ្ញ- វត្ថុ។

សមាគមទាំងពីរនឹងតាមដានស្ថានភាព ការអនុវត្តតាមស្មារតីខាងលើ ដោយយកចិត្តទុកដាក់បំផុត និងបន្តធ្វើបច្ចុប្បន្នភាពដល់សមាជិកទាំងអស់ក្នុងករណីចាំបាច់។ យន្តការសម្របសម្រួលនេះ ត្រូវធ្វើឡើងរហូតដល់មានការជូនដំណឹងជាថ្មី៕

Tags: វិស័យហិរញ្ញវត្ថុ
Previous Post

លោក Paing Takhon តួឯកប្រុសក្នុងរឿង “ប្រវត្តិស្នេហ៍នាងនាថ” ក្លាយជាអគ្គរដ្ឋទូតយុវជននៃមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២

Next Post

Cartier បញ្ចេញ Collection ថ្មីឈ្មោះ “Grain de Café” បង្កប់ភាពថ្លៃថ្នូរបំផុតសម្រាប់ស្រ្តី

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត
អាជីវកម្ម និងការវិនិយោគ

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត

by Ken My
ពុធ ធ្នូ 25th, 2024
ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ
អាជីវកម្ម និងការវិនិយោគ

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

by Ken My
ច័ន្ទ ធ្នូ 23rd, 2024
កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤
អាជីវកម្ម និងការវិនិយោគ

កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤

by Ken My
សុក្រ ធ្នូ 6th, 2024
ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស
អាជីវកម្ម និងការវិនិយោគ

ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស

by Ken My
អង្គារ ធ្នូ 3rd, 2024
Load More
Next Post
Cartier បញ្ចេញ Collection ថ្មីឈ្មោះ “Grain de Café” បង្កប់ភាពថ្លៃថ្នូរបំផុតសម្រាប់ស្រ្តី

Cartier បញ្ចេញ Collection ថ្មីឈ្មោះ “Grain de Café” បង្កប់ភាពថ្លៃថ្នូរបំផុតសម្រាប់ស្រ្តី

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.