បើទោះបីជា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីសទើបតែបានបញ្ចប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុន OMEGA កំពុងសម្លឹងឆ្ពោះទៅមុខរួចជាស្រេចសម្រាប់ ការប្រកួតកីឡាអូឡាំពិកឆ្នាំ 2028 ដែលធ្វើឡើងនៅរដ្ឋ Los Angeles នៃសហរដ្ឋអាមេរិច ។
ដើម្បីចាប់ផ្តើមការប្រារព្ធពិធីនេះ OMEGA House Paris បានរៀបចំព្រឹត្តិការណ៍ដែលមានលក្ខណៈជាការជួបជុំបែបហូលីវូដ ទាក់ទាញភ្ញៀវកិត្តិយសជាច្រើនអមដោយផ្លូវអត្តពលិកកីឡា និងទីលានតុបតែងលម្អដ៏ស្រស់ស្អាត។
ព្រឹត្តិការណ៍នេះបានស្វាគមន៍ឯកអគ្គរដ្ឋទូតក្រុមហ៊ុននាឡិកា OMEGA និងរួមមានទាំងអត្តពលិកវាយកូនហ្គោល ឈ្មោះ Erik Van Rooyen និងអត្តពលិកមុជទឹកក្នុងកីឡាអូឡាំពិកដ៏ល្បីល្បាញ ឈ្មោះ Greg Louganis ។
លោកប្រធាន និងជានាយកប្រតិបត្តិ OMEGA លោក “Raynald Aeschlimann” បានបើកបង្ហាះ និងឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏យូរអង្វែងនៃម៉ាកយីហោ ជាមួយហ្គេមកីឡាអូឡាំពិក ដោយលោកមានប្រសាសន៍ថា ៖ “យើងបានចាប់ផ្តើមកេរ្តិ៍ដំណែលផ្ទាល់ខ្លួនក្នុងនាមជាអ្នកកំណត់ម៉ោងនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Los Angeles ក្នុងឆ្នាំ 1932។ ដូច្នេះ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ 2028 ហាក់ធ្វើឱ្យពួកយើងមានអារម្មណ៍ដូចជាការត្រលប់ទៅផ្ទះវិញយ៉ាងកក់ក្តៅនៃម៉ាកយីហោ OMEGA។ វាបង្កប់ទៅដោយមនោសញ្ចេតនាពិតប្រាកដ ហើយដូចដែលទស្សនិកជនទាំងអស់បានបានមើលឃើញ នេះជាអ្វីដែល OMEGA ទន្ទឹងរង់ចាំ”។