• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្ថានទូតអាមេរិកសម្ពោធកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្ម ដល់សហគ្រិនស្ត្រីកម្ពុជា

by Ken My
ពុធ កញ្ញា 11th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបើកសម្ពោធកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី (Academy of Women Entrepreneurs-AWE) នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានគោលបំណងលើកកម្ពស់ស្ត្រីក្នុងជំនាញអាជីវកម្ម តាមរយៈការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។

ថ្លែងក្នុងពិធីសម្ពោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី (Academy For Women Entrerpreneurs – AWE) ឆ្នាំ២០២៤ នៅកម្ពុជា” នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា៖ «ខ្ញុំមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់  រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការរបស់យើង ស្តីពីការលើកកម្ពស់ស្រ្តី ដែលអបអរសាទរ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់គេ»។ លោកស្រីភារធារី Walker បានបន្ដថា កម្មវិធី AWE នេះមានសិក្ខាកាមជាលើកដំបូងចំនួន ៣០ នាក់ មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្ម បដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញឱ្យកម្មវិធីនេះដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។ លោកជំទាវបានគូសបញ្ជាក់ថា នេះជាជំនាន់ទី១ ដែលចាប់ផ្តើមនៅកម្ពុជា ចាប់តាំងពីបង្កើតឡើងនូវកម្មវិធីបណ្តុះបណ្តាល AWE ដោយការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីបណ្តុះបណ្តាល AWE នេះឡើងក្នុងឆ្នាំ ២០១៩ ។

លោកជំទាវរដ្ឋមន្រ្ដីក៏សូមអបអរសាទរដល់សហគ្រិនស្ត្រីវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ និងសក្តានុពល ចំពោះភាពជោគជ័យរបស់ពួកគេ នៅក្នុងកម្មវិធីបណ្តុះបណ្តាល AWE ឆ្នាំ២០២៤នេះ។ លោកជំទាវមានសុទិដ្ឋិនិយមថា សហគ្រិនស្ត្រី វ័យក្មេងទាំងនេះ នឹងរកឃើញនូវសក្តានុពលរបស់ខ្លួនក្នុងការធ្វើធុរកិច្ច និងការច្នៃប្រឌិត តាមរយៈការបណ្តុះបណ្តាល ដ៏គ្រប់ជ្រុងជ្រោយ ការបង្ហាត់បង្រៀន (Mentorship) និងតាមរយៈបណ្តាញទំនាក់ទំនងដ៏រឹងមាំ រវាងគ្នា និងគ្នា។ លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការបណ្តុះនូវជំនាញ និងផ្តល់ការគាំទ្រចាំបាច់នានា សហគ្រិនស្ត្រីរបស់យើង នឹងរួមចំណែកយ៉ាងសំខាន់ ដល់វិបុលភាពរបស់សហគមន៍យើងទាំងអស់គ្នា»។

សូមជម្រាបជូនថា កម្មវិធី AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាពចាំបាច់ ដើម្បីឱ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាចនៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជន ដៃគូក្នុងស្រុក និងបណ្តាញនៃអតីតនិស្សិតដែលបានចូលរួមក្នុងក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ របស់សហរដ្ឋអាមេរិក ដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។ សម្រាប់អ្នកដាក់ពាក្យចូលរួមសិក្សា ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ ខែ ក្នុងកម្មវិធី ដែលរួមមានការសិក្សា តាមប្រព័ន្ធអនឡាញ ការចូលរួមសិក្សាដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធីសិក្សា៕

ប្រភព៖ AKP

Tags: សមាគមសហគ្រិនស្ត្រីកម្ពុជា
Previous Post

10 ជំហានធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺរលោង ស្អាតស្រស់ថ្លា

Next Post

លក្ខណៈទាំង 5 យ៉ាង ជួយសម្រួលដល់ការសម្រកទម្ងន់

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
លក្ខណៈទាំង 5 យ៉ាង ជួយសម្រួលដល់ការសម្រកទម្ងន់

លក្ខណៈទាំង 5 យ៉ាង ជួយសម្រួលដល់ការសម្រកទម្ងន់

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.