រមៀតសម្បូរទៅសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក ដែលមានលក្ខណៈអាចជួយដល់សុខភាពស្បែករបស់អ្នកមានសភាពភ្លឹថ្លារលោង បំបាត់ស្នាម ហើយ Curcumin គឺជាសារធាតុសកម្មសំខាន់ដែលអាចជួយទ្រទ្រង់សុខភាពសុខភាពទូទៅទាំងមូលផងដែរ រួមមាន ជំនួយខួរក្បាល ជួយដល់សុខភាពបេះដូង ថ្លើម ប្រឆាំងជម្ងឺមហារីក និងជំងឺរលាកសន្លាក់។
ម្យ៉ាងទៀត រមៀតត្រូវបានបញ្ជាក់តាមបែបវិទ្យាសាស្ត្រ អាចជួយករណីជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ ស្រ្តេស..។
អ្នកអាចបញ្ចូលម្សៅរមៀតចូលទៅក្នុងរបបអាហារប្រចាំថ្ងៃដោយធ្វើទឹករមៀតញ៉ាំ ឬចម្អិនជាគ្រឿងផ្សំធ្វើម្ហូប និងអាចប្រើប្រាស់ម៉ាស់ថែទាំស្បែកពីខាងក្រៅផងដែរ។
រមៀត Latte
វាគឺជាភេសជ្ជៈបង្កើនថាមពលដ៏ល្អអស្ចារ្យដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ហើយថែមទាំងអាចបំបាត់អារម្មណ៍ថប់បារម្ភ និងស្រ្តេសទៀតផង ព្រោះវាសារធាតុ Curcumin ដែលមានសមត្ថភាពក្នុងការបង្កើនកម្រិត Serotonin និង Dopamine។
គ្រឿងផ្សំ៖
• ទឹកដោះគោអាល់ម៉ុន 2 ពែង
• ម្សៅរមៀត 1 ស្លាបព្រា
• ½ ស្លាបព្រាកាហ្វេម្សៅ Cinnamon
• ទឹកស៊ីរ៉ូ 2 ស្លាបព្រា
វិធី៖
កម្តៅទឹកដោះគោនៅក្នុងសីតុណ្ហភាពដែលអ្នកចង់បាន រួចលាយគ្រឿងផ្សំចូលគ្នា អ្នកអាចទទួលទានបានហើយ។
ទឹករមៀត
ទឹកវេទមន្តនេះមានអត្ថប្រយោជន៍ជួយដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យចរន្តឈាមដំណើរការស្រួល ម្យ៉ាងអាចជួយបន្ថយការឈឺចុកចាប់ ប្រសិនបើអ្នកកំពុងតែមានរបួស។
គ្រឿងផ្សំ៖
• ក្រូច 1 ផ្លែ
• ក្រូចឆ្មា 2 ផ្លែ
• រមៀតស្រស់ ¼ ពែង
• ¼ ពែងខ្ញីស្រស់
• ម្រេច Cayenne 1 ស្លាបព្រាកាហ្វេ
វិធី៖
ប្រើម៉ាស៊ីនក្រឡុក ដើម្បីក្រឡុកល្បាយទាំងអស់ឱ្យសព្វចូលគ្នា រួចយកក្រណាត់សំណាញ់ស្អាតមួយមកត្រងល្បាយនោះ ហើយច្របាច់យកទឹកជាការស្រេច។ រមៀត Shots!
Oatmeal រមៀត
ការធ្វើ Oatmeal រមៀត គឺជាវិធីដោះស្រាយបញ្ហាសុខភាពរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ គ្រាន់តែបន្ថែមរមៀតមួយស្លាបព្រាកាហ្វេទៅក្នុងរូបមន្ត Oatmeal ដែលអ្នកចូលចិត្ត ហើយទទួលយកអត្ថប្រយោជន៍សុខភាពបីវាជារៀងរាល់ព្រឹក។ ទទួលទាននៅពេលព្រឹក ដើម្បីបន្សាបជាតិពុលក្នុងខ្លួន រួមទាំងជួយដល់ការរំលាយអាហាររបស់អ្នកពេញមួយថ្ងៃ។
បាយរមៀត
បាយរមៀត គឺមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងមុខម្ហូបឥណ្ឌា ហើយវាផ្គូផ្គងដ៏ល្អឥតខ្ចោះទៅនឹងប្រូតេអ៊ីនសាច់មាន់ ឬតៅហ៊ូជាដើម។ បាយរមៀត មិនត្រឹមតែបន្ថែមឱជារសឆ្ងាញ់នោះទេ វាថែមទាងផ្តល់អត្ថប្រយោជន៍ដល់សុខភាពខាងក្នុងរបស់អ្នកដូចគ្នា។
ម៉ាសរមៀត
ក្រៅពីការទទួលទានតាមរយៈអាហារ និងភេសជ្ជៈ រមៀតក៏ល្អសម្រាប់ការធ្វើជាម៉ាសបិតលើស្បែកមុខផងដែរ។ រមៀតមានសមត្ថភាពផ្តល់ឱ្យស្បែកអ្នកភ្លឺរលោងតាមបែបធម្មជាតិនិងមានលក្ខណៈសម្បត្តិព្យាបាលស្បែកដែលខូចខាត រួមមាន ស្លាកស្នាមមុន ឬជំងឺស្បែក Psoriasis។
គ្រឿងផ្សំ៖
• ទឹកដោះគោជូរ 1 ស្លាបព្រា
• ទឹកឃ្មុំ 1 ស្លាបព្រា
• ម្សៅរមៀត 1 ស្លាបព្រា
ទិសដៅ៖
លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ រួចលាបនៅលើផ្ទៃមុខទុករយៈពេលមិនយូរជាង 15 នាទីឡើយ។