តើអ្នកធ្លាប់កត់សម្គាល់ទេថា នៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅកាន់ទិសដៅទេសចរណ៍បែបទំនើបសកម្មច្រើនពេក អ្នកហាកមានទំនោរចង់គេចពីហ្វូងមនុស្សដ៏អ៊ូរអរ និងទីក្រុងឆើតឆាយទាំងអស់នោះ ដើម្បីចូលខ្លួនទៅកាន់ពិភពធម្មជាតិព្រៃភ្នំយ៉ាងស្រស់ស្អាត។
តស់! អណ្តែតខ្លួនចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិតាមជួរភ្នំខ្ពស់ៗ ទស្សនាបឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែក និងទទួលខ្យល់បកផាត់ប៉ះកាយដ៏ត្រជាក់ល្ហឹម… បើទោះបីជាការធ្វើដំណើរសាធារណៈមិនសូវមានភាពងាយស្រួលក៏ដោយ ប៉ុន្តែទេសភាពនឹងមានស្រស់ស្អាតទ្វេដង។
1. បឹង Mangya Emerald
បឹង Mangya Emerald ដែលមានទីតាំងនៅភាគខាងលិចឆ្ងាយ ក្នុងទីក្រុង Qinghai ដែលទីក្រុងនេះមានទេសភាពស្រស់ស្អាតអាថ៌កំបាំងជាច្រើន ទាក់ទាញចិត្តភ្ញៀវទេសចរក្នុងការរុករក។ទឹកបឹងនៅទីនេះមានពណ៌លាយបញ្ចូលគ្នាដូចជា ពណ៌បៃតងខ្ចី ពណ៌បៃតងត្បូងមរកត និងពណ៌ខៀវងងឹត ព្រោះវាមានសារធាតុរ៉ែខុសៗគ្នា ហើយផ្ទៃបឹងមានសភាពស្ងប់ស្ងាត់ដូចកញ្ចក់ពណ៌បៃតងស្រស់ថ្លា។
2. ឡើងលើជណ្តើរនៃឋានសួគ៌ ស្ថិតនៅ Zhaojue County
នៅក្នុងតំបន់ Zhaojue ខេត្ត Liangshan Yi ទីក្រុង Sichuan មានកាំជណ្ដើរដែលមានកាំសរុបចំនួន 2,556… ពិតជាអស្ចារ្យណាស់! ដើម្បីទទួលបានទេសភាពលើកំពូលភ្នំដ៏ស្រស់ស្អាត អ្នកត្រូវចំណាយពេលជិត 3 ម៉ោងដើម្បីឡើងទៅកាន់កំពូល។
3. Yamzho Yumco, Tibet
ក្នុងនាមជាបឹងដ៏បរិសុទ្ធមួយក្នុងចំណោមបឹងទាំងបីនៅទីបេ, បឹង Yamdrok រួមបញ្ចូលនូវទេសភាពដូចជា កោះ វាលស្មៅ បឹងទឹកក្ដៅឧណ្ណៗ សត្វព្រៃ រុក្ខជាតិព្រៃប្រឹក្សា និងប្រាសាទបុរាណ ព្រមទាំងផ្ទះអ្នកភូមិក្នុងតំបន់នោះ។ល។ តំបន់មាត់បឹងភាគច្រើននៅតែរក្សាបានសភាពដើមដែលមិនទាន់មានការអភិវឌ្ឍន៍ ហើយតំបន់ផ្នែកខាងក្រោយមានកំពូលផ្ទាំងភ្នំទឹកកក ដែលមិនរលាយពេញមួយឆ្នាំ និងមេឃពណ៌ខៀវលាយបញ្ចូលគ្នាជាមួយសម្រស់បឹងពណ៌ខៀវថ្លា ពិតជាសាកសមសម្រាប់ការថតរូប។
4. ផ្លូវ Highway ជាប់ជញ្ជាំង Bijie
ផ្លូវនេះលាក់ខ្លួនក្នុងចំណោមភ្នំរាប់ពាន់ក្នុងទីក្រុង Guizhou ឆ្ពោះទៅកាន់ទីក្រុង Bijie Jiudongtian, ផ្លូវវេទមន្តនេះមានឈ្មោះ – Hanging Wall Highway ដែលត្រូវបានជីកតាមជញ្ជាំងភ្នំខាងក្រោមគឺជារូងភ្នំ… ផ្លូវនេះមានលក្ខណៈតូចចង្អៀត និងគ្រោះថ្នាក់បំផុត។ ប៉ុន្តែទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់ វាត្រូវបានណែនាំអោយជិះតាក់ស៊ីក្នុងស្រុក ឬជួលរថយន្តធ្វើដំណើរដោយខ្លួនឯងនឹងសាកល្បងជំនាញបើកបររបស់អ្នកនៅលើផ្លូវនេះ។