ក្នុងការប្រកួត UEFA Champions League ដ៏រំភើប Real Madrid ត្រូវប៉ះ Borussia Dortmund។ នៅតង់ទីមួយ Guirassy បានជួយបញ្ជូនបាល់ឲ្យ Malen ក្នុងការរកគ្រាប់បាល់នាំមុខមុន។ បន្ទាប់មក Malen បានផ្តល់ជំនួយឱ្យ Gittens ស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ Dortmund។ ចូលដល់ក្នុងតង់ទីពីរមានរឿងនឹកស្មានមិនដល់បានកើតឡើង ដោយ Mbappe បានផ្ដល់បាល់ទៅឲ្យ Rüdiger បានតែតបាល់បញ្ចូលទីបានយ៉ាងល្អ ដើម្បីតាមបានមួយគ្រាប់មកវិញ។
ពីរនាទីក្រោយមក Vinicius បានតាមស្មើ Dortmund មកវិញ។ ក្នុងនាទីជិតនឹងចប់ការប្រកួតទៅហើយ Lucas Vazquez បានស៊ុតបាល់ពីមុំបានយ៉ាងល្អដើម្បីឱ្យ Real Madrid នាំមុខមកវិញ។ បន្ទាប់មក Vinicius បានរត់ពីចម្ងាយឆ្ងាយតែម្នាក់ឯង ហើយស៊ុតបញ្ចូលទីដើម្បីទទួលបានជ័យជម្នះ។ ក្នុងម៉ោងបញ្ចប់នៃម៉ោងបន្ថែម Vinícius បានបញ្ចប់ការស៊ុតបាល់បញ្ចូលទីរបស់គេដ៏អស់ចារ។ ការប្រកួតបានបញ្ចប់ដោយក្រុម Real Madrid បានយកឈ្នះលើក្រុម Borussia Dortmund ក្នុងលទ្ធផល 5-2 ។ ដោយក្នុងនោះ Vinicius រកបាន hat-trick បីគ្រាប់ម្នាក់ឯងនៅការប្រកួតយប់មិញនេះ៕