កាលពីពេលថ្មីៗ នេះកីឡាករ បឺត សង្ឈឹម ដែលមានរហាសនាមថា អ្នកលេងចិត្តសាស្រ្ត
ឬ ( IQ ) បាននិយាយថា រាល់ការដែលចេញប្រកួតរបស់គាត់ចាប់ពីពេលនេះទៅ គឺ ដកតម្លៃខ្លួនពីកាប្រកួត ២០មុឺនរៀល ក្នុង១ប្រកួតដើម្បីជួយដល់កីឡាករណាដែលមានរបួស និងលំបាកខ្លាំង។
បើយោងតាមការសម្ភាសន៍ពី Admin Kim Song បាននិយាយថាកីឡាករ បឺត សង្ឃឹម
គឺជាកីឡាករទី១ ហើយ ដែលនិងជាគំរូដល់កីឡាករ ដទៃដែលមានធនធាន គឺបានជួយទៅដល់កីឡាករ ដែលគ្នាលំបាកពេលប្រកួតហើយមានរបួស គឺសម្រួលដល់ការលំបាកខ្លះៗ ទោះមិនបាន១០០% ក៏បានកាត់បន្ថយបានខ្លះផងដែរ។
ហើយកីឡាករ បឺត សង្ឃឹម គឺជាកីឡាករ ម្នាក់ដែលមើលក្នុងការប្រកួតរបស់គាត់មានភាពវ័យឆ្លាត ហើយបត់បែនបានគ្រប់ចង្វាក់ ដែលកីឡាករផ្សេងៗធ្លាប់ប្រកួតជាមួយគាត់ នាពេលកន្លងមក ៕