កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមធ្វើសន្និសីទសារព័ត៍មាន ស្តីពីកីឡាបាល់ទាត់ ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយកីឡាគុនខ្មែរ”។
ដែលការប្រកួតនេះចាប់ផ្តើមប្រកួតនៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ចាប់ពីម៉ោង៣រសៀលតទៅ។
នឹងចូលរួមប្រកួតដោយក្រុមកីឡាករ គុនខ្មែរ ទល់និង ក្រុមសិល្បៈករ តារាល្បី ដែលស្ទាត់ជំនាញលេងបាល់ទាត់នេះផងដែរ និងដើម្បីជាការលើកទឹកចិត្តគាំទ្រក៏ដូចជាការរួមចំណែកចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជួយដល់វិស័យកីឡាប្រដាល់គុនខ្មែររបស់យើងអោយរីកចំរើនទៅមុខបន្តទៀត៕